ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​​ខ្លាំង​​កម្លាំង​​ដល់​8,2​រីស្ទ័រ​​នៅ​រុស្ស៊ី​​

13 ឆ្នាំ មុន

​វិទ្យា​ស្ថាន​ភូមិ​រូប​វិទ្យា​​អាមេរិក​​​ USGS កំណត់​​​​​ឃើញ​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​២៤ ឧសភា នូវ​ការ​រញ្ជួយ​ដី​​​ដ៏​ខ្លាំង​មួយ​​មាន​កម្លាំង​​ដល់​ទៅ​៨,២​រីស្ទ័រ​ នៅ​តំបន់​​ចុង​បូព៌ា​រុស្ស៊ី ។

ចំណុច​កណ្តាល​​នៃ​ការ​រញ្ជួយដី​​នោះ​ស្ថិត​នៅ​សមុទ្រ​​អូ​ខូតស្ក៍​​​ ក្នុង​ដែន​ទឹក​នៃ​ឧប​ទ្វីប​កាំ​ឆាត​កា​ ចម្ងាយ​​ប្រមាណ​​ជា​២៥០​​គីឡូ​ម៉ែត្រ​ ភាគ​​ខាង​លិច​ក្រុង​ PETROPAVLOVSK-KAMT- CHAISKI និង​ក្នុង​​ជម្រៅ​​៦០០​គីឡូ​ម៉ែត្រ​ ។ ពុំ​ទាន់​​មាន​​សេច​ក្តី​​រាយការណ៍​ពី​ការ​ខូច​ខាត​​ ឬ​ពី​ស៊ូ​ណា​មី​នៅ​ឡើយ ៕