ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាក់​ស្ពាន​នៅ​អាមេរិក​បណ្តាល​ឱ្យ​មនុស្ស​និង​រថ​យន្ត​ធ្លាក់​ចូល​ក្នុង​ទន្លេ​

13 ឆ្នាំ មុន

ស្ពាន​ឆ្លង​ទន្លេ​មួយ​នៅ​ភាគ​ខាង​ជើង​ក្រុង​ស៊ី​អេត​ថល​រដ្ឋ​វ៉ា​ស៊ីន​តោន​ សហ​រដ្ឋ​អាមេ​រិក​បាន​បាក់​ បណ្តាល​ឱ្យ​មនុស្ស​​ដែល​កំពុង​ឆ្លង​កាត់​ និង​យាន​យន្ត​ធ្លាក់​ចុះ​រង​ការ​ខូច​ខាត​ជា​ច្រើន​គ្រឿង​។ឧប​ទ្ទ​វ​ហេតុ​ខាង​លើ​​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​៧​យប់​ ម៉ោង​ក្នុង​ស្រុក​ ថ្ងៃ​ទី​២៣​ ឧសភា​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ (Interstate 5) ចន្លោះ​ទី​ក្រុង​ម៉ោន​វើ​នុន​ និង​ទី​ក្រុង​ប៊ឺ​លីង​តុន​ ភាគ​ខាង​ជើង​​ទី​ក្រុង​ស៊ី​អេ​ត​ថល​ ប្រហែល​៩០​គី​ឡូ​ម៉ែត្រ​ ។​

លោក​ ម៉ាក​ ហ្វ្រាន​ស៊ី​ស​ អ្នក​នាំ​ពាក្យ​ប៉ូលិស​​រដ្ឋ​វ៉ាស៊ីន​តោន​និយាយ​ថា​ « ខ្ញុំ​​ទទួល​ព័ត៌​មាន​ថា​ មាន​រថ​យន្ត​និង​មនុស្ស​ធ្លាក់​ទៅ​ក្នុង​ទន្លេ​ កាសែត​ស៊ី​អេត​ថល​ថាម​ផ្សាយ​ថា​ អ្នក​បើក​បរ​រថ​យន្ត​ចំនួន​៣​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ប៉ុន្តែ​ទិន្ន​ន័យ​ខាង​លើ​ នៅ​មិន​ទាន់​មាន​បញ្ជាក់​ពី​អាជ្ញា​ធរ​នៅ​តំបន់​ស្កា​ហ្គីត​ ដែល​ជា​កន្លែង​គ្រោះ​ថ្នាក់​នោះ​នៅ​ឡើយ​ទេ​​» ។ប្រភព​ពី​វ៉េប​សាយ​ National Bridge Inventory Database ​បញ្ជាក់​ថា​ ស្ពាន​ខាង​លើ​បាន​សាង​សង់​ឡើង​​កាល​ពី​ឆ្នាំ​១៩៥៥​ និង​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​អ្នក​ដំណើរ​ ។

កាល​ពី​ខែ​សី​ហា​ ២០០៧​ ស្ពាន​ឆ្លង​ទន្លេ​  I-35W ក្នុង​ទី​ក្រុង​មី​នី​អាប៉ូ​លី​រដ្ឋ​មីន​នី​ស្យត​ នៅ​ប្រទេស​កាណាដា​ បាន​បាក់​​ប្រហែល​៣០០​ម៉ែត្រ​ ខណៈ​ពេល​ដែល​មាន​មនុស្ស​​ចំនួន​១៣​នាក់​ ត្រូវ​ស្លាប់​ និង​១៤៥​នាក់​ទៀត​រង​  របួស ។ ដោយ​សារ​ហេតុ​ការណ៍​ខាង​លើ​បាន​ធ្វើ​ឱ្យ​អាជ្ញា​ធរ​អាមេ​រិក​ បង្កើន​ការ​រឹត​បន្តឹង​លើ​សុវត្ថិ​ភាព​ នៃ​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ តែ​ពេល​ខ្លះ​គ្រោះ​ថ្នាក់​នៅ​តែ​កើត​មាន​ ៕