ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី និងមឹក ជ្រើស​យក​ពណ៌លឿង​តំណាង​ឱ្យ​​ក្លិប​ Dortmund ក្លាយ​ជា​ជើង​ឯក​យូ​ហ្វា​ឆេម​ពាន​លីក​ 2012-2013

13 ឆ្នាំ មុន

ការ​ប្រកួត​ជុំ​ផ្តាច់​​ព្រ័ត្រ​​យូ​ហ្វា​ឆេម​ពាន​លីក​២០១២-២០១៣ ​នៅ​យប់​ថ្ងៃ​ទី​​២៥ ឧសភា ​នេះ​កំពុង​ធ្វើ​​ឱ្យ​អ្នក​និយម​ទស្សនា​បាល់​ទាត់​​​​ភាគ​ច្រើន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ និង​បាន​យក​សត្វ​​ឱ្យ​ធ្វើ​ការ​ទស្សន៍​​ទាយ​ថា ​តើ​ក្លិបណា​មួយ​នឹង​ក្លាយ​ជា​ជើង​​​ឯក​​ ។ នៅ​​វគ្គ​ផ្តាច​់​ព្រ័ត្រ​នេះ ​ក្លិប​២​នៅ​ក្រប​ខ័ណ្ឌ​ Bundesliga ​អាល្លឺម៉ង់​​គឺក្លិ​ប Bayern Munich និងក្លិប​ Dortmund នឹង​ជួប​គ្នា​នៅ​ឯ​​ទី​លាន​ប្រកួត​វេម​ប្ល៊ី ស្ថិត​ក្នុងទី​ក្រុង​ឡុងដ៍​ ចក្រភព​​អង់​គ្លេស ។

ឧទ្យាន​សត្វ​មួយ​​ក្នុងទីក្រុង​ឡៃ​ស៊ីក ​ប្រទេស​អាល្លឺម៉ង​់ ​បាន​យក​«​បារូ»​​ជាឈ្មោះ​ដំរី​ដ៏​សែន​​ចេះ ​ធ្វើ​ការ​ជ្រើស​រើស​​ដោយ​ឱ្យ​វា​ស៊ី​ស្ពៃ​ក្តោប​ដែល​មាន​លាប​ពណ៌​តំណាង​ឱ្យ​ក្លិប​នីមួយ​ៗ​ ឃើញ​ថា ​​បារ៉ូ បានជ្រើស​យក​​ស្ពៃ​ក្តោប​​ពណ៌​លឿង​-ខ្មៅ​ជាពណ៌​ប្រចាំ​ក្លិប​ Dortmund  ។ ​ស្រប​​ពេល​ជាមួយ​គ្នា​នេះ​ត្រីមឹក«​អីុ​ឃ័រ»​ នៅ​ក្នុង​​ឧទ្យាន​​សត្វ​ទឹក​មួយ​របស់​អា​ល្លឺម៉ង់​ បាន​ទស្ស​ន៍​​ទាយ​ថា​ក្លិប​ Dortmund នឹង​​ក្លាយ​ជា​ជើង​​ឯក​​​យូ​ហ្វា​ឆេម​ពាន​លីក​២០១២-២០១៣ ដោយ​ត្រី​មឹក​បាន​ហែល​​ទៅតោង​លើ​ប្រអប់​ដែល​មាន​រូប​​ឡូ​ហ្គោ​ក្លិប​ Dortmund ​។

ស្រប​ពេល​នោះ​ដែរ ​​សត្វ​ស្វា​មួយ​​​​ក្បាល​​នៅ​ឯ​សួន​សត្វ​​ដត​​ម៉ាន់​ក៏​ជ្រើស​​យក​អាវ​ពណ៌​លឿង​-ខ្មៅ​ តំណាង​​​ឱ្យ​ក្លិប​Dortmund ច្រើនជាង​ការ​ជ្រើស​យក​អាវ​ពណ៌​ក្រហម​តំណាង​​ឱ្យ​​ក្លិប​ Bayern Munich  ។លទ្ធ​ផល​នៃ​ការ​ទស្សន​៍​ទាយ​​របស់​សត្វ​ខាង​លើ​​ ហាក​់ខុ​ស​គ្នា​ទៅនឹង​ការរំពឹង​ទុក​របស់​អ្ន​ក​គាំ​ទ្រ​នៅ​លើ​ពិភពលោក​ដែល​យល់​ឃើញ​ថា ​​ក្លិប​ Bayern Munich នឹង​ឈ្នះ​ក្លិប​Dortmund ​ក្លាយ​ជា​ជើង​ឯក​យូ​ហ្វា​ឆេម​​ពាន​លីក ក្នុង​រដូវ​​កាល​២០១២-២០១៣​​នេះ ៕