កីឡាករម្ចាស់ផ្ទះ Vincenzo Nibali បានបន្តនិងនៅតែបន្តនាំមុខនៅលើតារាងជើងឯកប្រណាំងកង់កម្មវិធី Tour of Italy ក្រោយពីឈ្នះដំណាក់ទី១៨ កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ឧសភា ។ ការប្រណាំងក្នុងដំណាក់នេះត្រូវបានបញ្ចប់នៅទីប្រជុំជន Polsa ប្រទេសអីុតាលី ។
Nibali ដែលជិះកង់ឱ្យក្រុមAstanaបានយកឈ្នះដំណាក់មានចម្ងាយផ្លូវ២០,៦គីឡូម៉ែត្រ ដោយការប្រណាំងចេញដំណើរពីទីប្រជុំជន Mori ឆ្ពោះទៅកាន់ទីប្រជុំជន Polsa ប្រទេសអីុតាលី ។ Nibaliបញ្ចប់ដំណាក់នេះដោយប្រើអស់ថិរវេលា៤៤នាទីនិង២៩វិនាទី នាំមុខកីឡាករអេស្បា៉ញ Samuel Sanchez ជិះឱ្យក្រុម Euskaltel ដែលប្រើអស់ថិរវេលាច្រើនជាង៥៨នាទី និងនាំមុខកីឡាករមិត្តរួមជាតិខ្លួន Damiano Caruso របស់ក្រុម Cannodale ដែលបានប្រើថិរវេលាច្រើនជាង១២០វិនាទី ៕
ចែករំលែកព័តមាននេះ