ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌែល ​ប៉ូ​ត្រូ​ ប្រកាស​ដក​ខ្លួន​ពីក្រប​ខ័ណ្ឌFrench Open

13 ឆ្នាំ មុន

ដោយ​សារ​បញ្ហា​សុខ​ភាព​បាន​បង្ខំ​​ឱ្យ​កីឡា​ករ​អាហ្សង់​ទីន ​ចូ​អាន ​ម៉ា​ទីន​ ឌែល​ប៉ូ​ត្រូ​​ ក្លាយ​ជា​កីឡា​ករ​ល្បី​ឈ្មោះ​ទី​២​ដែល​ប្រកាស​​ដក​ខ្លួន​ពី​ព្រឹត្តិ​ការណ៍​វាយ​កូន​បាល់​ក្រប​ខ័ណ្ឌ French Open ឆ្នាំ ២០១៣ ។ ​អតីត​ម្ចាស់​ជើង​ឯក​​ក្រប​ខ័ណ្ឌ​ធំ​ US Open រូប​នេះ​​បាន​ប្រកាស​ថា ខ្លួន​មាន​ជំងឺ​ពោល​គឺ​បន្ទាប់​ពីការ​បរាជ័យ​ក្រោម​​ថ្វី​ដៃ​កីឡា​ករ​បារាំង​ Benoit Paire ក្នុង​កម្ម​វិធី​ Rome Masters សប្តាហ៍​​មុន ។

​ឌែល​ ប៉ូត្រូ ​នៅ​ក្នុងការប្រកួត​ក្រប​ខ័ណ្ឌ​ French Open​ ឆ្នាំ​ទៅមិញ បាន​​ឈាន​ចូល​ដល់វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ ​តែ​ជា​អកុសល​កីឡា​ករ​លំដាប់​ទី​៧​ពិភព​លោក​​រូប​នេះ​ត្រូវ​បរាជ័យ​ក្រោម​ថ្វី​ដៃ​កីឡាករ​ស្វីស រ៉ូជើ ​​ហ្វេ​ដឺ​រ័រ ។ នៅ​​ពេល​មុន​នេះ ​មូរ៉េ ​ក្នុងនាម​ជា​កីឡាករ​​លំដាប់​ទី​២​ពិភពលោក​បាន​ប្រកាស​ដក​ខ្លួន​ពី​ French Open​ ដោយ​លើក​ហេតុ​ផល​ថា​ខ្លួន​មាន​បញ្ហា​ឆ្អឹង​ខ្នង ។ ​ឯ​កីឡា​ករ​អាមេរិក​២​រូ​ប​ផ្សេង​​ទៀត​គឺម៉ា​ឌី ហ្វ៊ីស ​និង​ប្រាយ​អាន់ ​បេគ័រ ​ក៏បាន​ប្រកាស​ដ​ក​ខ្លួន​​​ផងដែរ ៕