ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ជន​​អូស្ត្រា​លី​​ប្រឆាំង​រដ្ឋា​ភិបាល​ដែល​សម្លាប់​សេះ​​​ព្រោះ​ខ្លាច​ឆ្លង​រោគ​

13 ឆ្នាំ មុន

អាជ្ញា​ធរ​​អូស្ត្រាលី​មាន​ចំណាត់​ការ​គ្រប់​គ្រង​បរិ​មាណ​សត្វ​​ដោយ​បាញ់​សម្លាប់​សេះ​​ចំនួន​១០.០០០​ក្បាល​​​ ព្រោះ​​​​លើក​ហេតុ​ផល​ថា​ ​ពួក​វា​មាន​ចំនួន​ច្រើន​លើស​​ការ​កំណត់​​ ធ្វើ​ឱ្យ​​ប៉ះ​​ពាល់​​ដល់​ទី​ប្រជុំ​ជន ។តាម​របាយ​ការណ៍​ពី​អូស្ត្រាលី​បញ្ជាក់​ថា អាជ្ញា​ធរ​​បាន​បាញ់​សម្លាប់​​សេះ​ពី​ឧទ្ធ​ម្ភាគ​ចក្រ​ និង​រំពឹង​ថា នៅ​ដំណាច់​​ខែ​មិថុនា​​ នឹង​ដាស់​តឿន​​ដល់​​ប្រជា​ជន​​ឱ្យ​ស្ថិត​នៅ​ឆ្ងាយ​ពី​ភាគ​ខាង​លិច​​ឆៀង​ខាង​ត្បូង​​តំបន់​អាលីស ស្ព្រីង ក្នុង​រយៈ​ចម្ងាយ​៣០០​​គីឡូ​ម៉ែត្រ​ ព្រោះ​អាច​មាន​មេ​រោគ​ពី​ខ្មោច​សត្វ​ដែល​ងាប់​ដ៏​សន្ធឹក​សន្ធាប់ ។

ព័ត៌​​មាន​​នោះ​​ធ្វើ​ឱ្យ​ប្រជា​ជន​​ដែល​ស្រឡាញ់​​សេះ​​​តវ៉ា​ប្រឆាំង​ ប៉ុន្តែ​អាជ្ញា​ធរ​​​​បាន​ផ្តល់​ហេតុ​​ផល​ថា ចាំ​បាច់​ត្រូវ​សម្លាប់​​ពួក​វា និង​គ្មាន​នរណា​ម្នាក់​​ចង់​មើល​ឃើញ​ពី​ការ​លំបាក​វេទ​នា​​​ពី​ការ​ឆ្លង​ជំងឺ​​ បើ​បណ្តោយ​ឱ្យ​ពួក​វា​មាន​ចំនួន​ច្រើន​លើស​ការ​កំណត់​​ទេ ។លើស​ពី​នេះ​ជា​រឿង​​ដ៏​លំបាក​មួយ​ក្នុង​ការ​​ដឹក​ជញ្ជូន​​សេះ​​​ទៅ​​​​​សម្លាប់​​នៅ​ទី​សត្ត​ឃាត​​​ដែល​មាន​រយៈ​ចម្ងាយ​​១.៥០០​គីឡូ​ម៉ែត្រ ។ សត្វ​សេះ​​ធ្លាប់​ប្រើ​ប្រាស់​​ក្នុង​​កង​ទ័ព​អង់​គ្លេស​​នៅ​ប្រទេស​ឥណ្ឌា​ និង​អូស្ត្រាលី​​ ធ្លាប់​​ប្រើ​ប្រាស់​​​​សេះ​​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ៕