ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​បឋម​សិក្សា​​នៅ​អាមេរិក​ផ្តល់​​អាហារ​បួស​ដល់​សិស្ស​​​កុំ​ឱ្យ​ធាត់​

13 ឆ្នាំ មុន

សាលា​បឋម​សិក្សា​​មួយ​ក្នុង​ទីក្រុង​ញូវ​យ៉ក​ សហ​រដ្ឋ​អាមេរិក​ បានចេញ​បទ​ដ្ឋាន​ថ្មី​​ ដោយ​រៀប​ចំ​អាហារ​​​ថ្ងៃ​ត្រង់​ដល់​សិស្ស​ជា​ប្រភេទ​អាហារ​បួស ។ នាយក​សាលា​​បញ្ជាក់​ថា ត្រូវ​ដោះ​​ស្រាយ​​បញ្ហា​​ជំងឺ​ធាត់​ និង​ចង់​ឃើញ​កុមារ​មាន​រាង​កាយ​​មាំ​មួន ព្រោះ​កាល​ពី​ពេល​មុន​នេះ​មាន​របាយ​ការណ៍​​ង​ថា កុមារ​​ជន​ជាតិ​អាមេរិក​អាយុ​៨​ឆ្នាំ​​ជាង​ពាក់​កណ្តាល​​​មាន​​ជាតិ​​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​​ អាច​ឈាន​ទៅ​រក​​ជំងឺ​​ធាត់​នា​ពេល​អនាគត ។

អាណា​ព្យាបាល​​របស់​កុមារ​មាន​ក្តី​​ត្រេក​អរ​​ ហើយ​និយាយ​ថា មាន​ការ​​ពេញ​ចិត្ត​នឹងបទ​ដ្ឋាន​នេះ ព្រោះ​​ធ្វើ​ឱ្យ​​មាន​សុខ​ភាព​ល្អ គ្មាន​ជំងឺ​ធាត់ និង​មិន​ត្រូវ​ការ​​​​អាហារ​ពីផ្ទះ ។សាលា​រៀន​​បាន​អនុ​ញ្ញាតដល់​សិស្ស​ដែល​មិន​ទទួល​​ទាន​អាហារ​បួស អាច​យក​អាហារ​​ពី​ផ្ទះ​បាន ប៉ុន្តែ​​​នៅ​ក្នុង​របាយ​ការណ៍​បញ្ជាក់​ថា ​មាន​​ចំនួន​តិច​តួច​បំផុត ៕