រដ្ឋមន្ត្រីពាណិជ្ជកម្មតួកគី លោកហាយ៉ាទី យ៉ាហ្ស៊ីស៊ី ថ្លែងកាលពីថ្ងៃទី២៣ ឧសភាថា តួកគីត្រៀមកសាងជញ្ជាំងមួយមានប្រវែង២,៥គីឡូម៉ែត្រ តាមបណ្តោយព្រំដែនជាមួយស៊ីរី ដើម្បីរារាំងការហូរចូលមនុស្សដោយខុសច្បាប់ពីស៊ីរី ។រដ្ឋមន្ត្រីរូបនេះនិយាយថា ជញ្ជាំងនោះត្រូវកសាងនៅជុំវិញប៉ុស្តិ៍ព្រំដែន CILVEGOZII ក្នុងខេត្តហាតៃ ។ ពិធីសារមួយជាមួយកងទ័ពតួកគី ត្រូវបានចុះហត្ថលេខារួចហើយសំដៅកសាងជញ្ជាំងនោះ ។ យោងតាមពិធីសារនោះ យើងបានកំណត់គម្រោងមួយសំដៅការពារសន្តិសុខក្នុងតំបន់យោធានេះ ដោយរាយលួសបន្លា ហើយកសាងជញ្ជាំងបេតុងមួយ រួចបំពាក់ប្រព័ន្ធកាេមរ៉ាត្រួតពិនិត្យ ។
ប៉ុស្តិ៍ព្រំដែន CILVEGOZII ស្ថិតនៅចម្ងាយជិត១០គីឡូម៉ែត្រ ពីទីក្រុង REYHANLI ជាកន្លែងមានការវាយប្រហារភេរវកម្មប្រើរថយន្តបង្កប់គ្រឿងផ្ទុះ២ករណី កាលពីថ្ងៃទី១១ ឧសភា បណ្តាលឱ្យមនុស្សស្លាប់៥១នាក់ហើយ១០០នាក់ទៀតត្រូវរបួស ។ អាជ្ញាធរតួកគីបានហៅការវាយប្រហារទាំងនេះថា ជាការរួមដៃគ្នារវាងបណ្តាក្រុមសិ្នទ្ធស៊ីរី និងភ្នាក់ងារស៊ើបការណ៍ស៊ីរី ក៏ប៉ុន្តែក្រុងដាម៉ាស់បានបដិសេធការចោទប្រកាន់ទាំងនោះ ៕
ចែករំលែកព័តមាននេះ