ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​អូឡាំពិក ម៉ៃឃើល ហ្វែ៊ល នឹងបង្ហាញខ្លួន​​ជា​ថ្មី​ក្នុង​ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ2016

13 ឆ្នាំ មុន

​តាមការ​បញ្ជាក់​ឱ្យ​ដឹង​ពីកីឡាករ​​​​​Ryan Lochte ​ដែល​ជាមិត្ត​​រួមជាតិ​​ថា វីរបុរស​​វិញ្ញាសា​ហែល​ទឹកកីឡាអូឡាំពិក​សញ្ជាតិ​អាមេរិក​​​ម៉ៃឃើល ហ្វែ៊ល​ នឹង​បញ្ចប់ការ​ចូល​និវត្តន៍​របស់​ខ្លួន​​​​ហើយ​វិល​ត្រឡប់​​ទៅ​ចូល​​រួម​ព្រឹត្តិការណ៍​​​​អូឡាំ​ពិក​​​រដូវ​ក្ដៅ​​​ឆ្នាំ​​២០១៦​​​ខាងមុខ ​​នាទី​ក្រុង​​​រីយ៉ូដឺហ្សាណេរ៉ូ ប្រទេសប្រេស៊ីល​​ ។ ​​

ថ្លែងនៅ​ចំពោះ​​​មុខ​អ្នកសារព័ត៌​មាន​​​ក្នុង​ទីក្រុង​វែន​ខូវ័រ​ ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ពុធ​​សប្ដាហ៍នេះ​​ Lochte ដែលជា​​តា​រា​ហែល​ទឹក​​​​​អូឡាំ​ពិក​ និង​ជាគូ​ប្រជែង​ដ៏មាន​សក្ដានុពល​​​របស់​ម៉ៃ​ឃើល ហ្វែ៊ល​ បញ្ជាក់ថា ៖« ម៉ៃឃើល ហ្វែ៊ល គឺ​ជា​ដៃ​គូ​ដ៏ខ្លាំង​មួយ​រូប​ដែល​ខ្ញុំ​​​ត្រូវ​ប្រជែង​​​ ហើយ​អ្វី​ដែល​​​គេ​បាន​ធ្វើ​សម្រាប់​វិស័យ​កីឡា​អូ​ឡាំ​ពិក​លើ​វិញ្ញាសា​​​ហែល​ទឹក​ពិ​ត​ជា​ឧត្តុង្គ​ឧត្តម​​​ខ្លាំង​ណាស់​ ។ ​ខ្ញុំ​សង្ឃឹម​ថា ​​គេ​នឹង​វិល​មក​ប្រកួត​​​ជា​ថ្មី​ម្ដង​ទៀត​​​ ។ ខ្ញុំ​ដឹង​ថា ​​គេ​ពិត​​​​​ជា​ត្រឡប់​មក​វិញ​ ហើយ​អ្វី​​​ដែល​សំខាន់​​​គឺ​ទាក់​ទង​​​នឹង​​ពេល​វេលា​ប៉ុណ្ណោះ»៕​