ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះ​សំណាល​ជា​មួយ​សមាជិក​ សមាជិកា​សាខា​បក្ស​ភូមិ​ព្រែក​ក្តី​ អង្គ​ក្រឡាញ់​ និងអំពែ​ទុំ​ ឃុំ​តាំង​ដូង​ ស្រុក​បាទី

13 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩​ ឧសភា​ កន្លង​ទៅ​នេះ​ លោក​បណ្ឌិត​ សូរ ឃុន​​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃស​ណីយ៍​ និងទូរ​គមនាគមន៍​ និងជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​បាទី​ រួម​ដំណើរ​ដោយ​លោក​ទូច ហេង​ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនា​គមន៍​ និងជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ឃុំ​តាំង​ដូង​ អស់​លោក​ លោក​ស្រី​ជា​មន្ត្រី​ អ្នក​មុខ​ អ្នក​ការ​ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ចូលរួម​ក្នុងពិធី​សំណេះ​សំណាល​ជា​មួយ​សមាជិក​ សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​សាខាបក្ស​ភូមិ​ព្រែក​ក្តី​ អង្គ​ក្រឡាញ់​ និង​ភូមិ​អំពែ​ទុំ​ ឃុំ​តាំង​ដូង​ ស្រុក​បាទី​ ។​

ឮលោក​ទីវ​ វង់​ ប្រធាន​គណៈ​កម្មាធិការ​គណ​បក្សប្រជាជន​កម្ពុជា​ឃុំ​តាំង​ដូង​ថ្លែង​ថា​ ឃុំ​តាំង​ដូង​មានប្រជាពលរដ្ឋ​រស់​នៅ​សរុប​ចំនួន​១.១៥៩​គ្រួសារ​ ស្មើ​នឹង​ចំនួន​មនុស្ស​៥.៥៣៥​នាក់ អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​៣.៦៣៩​នាក់ ។​ ដោយ​ឡែក​ សមាជិក​ សមាជិកា​គណ​បក្សប្រជា​ជន​កម្ពុជា​មាន​ចំនួន​៩១៧​គ្រួសារ​ស្មើ​នឹង​ចំនួន​២.៧៣១​នាក់​ ក្នុង​នោះ​ស្រី​មាន​ចំនួន​១.៦០៤​នាក់​ ដោយចែក​ចេញ​ជា​២៤៤​ក្រុម​បក្ស។​

លោក​បណ្ឌិត​ សូរ ឃុន​ បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាកសួរ​សុខ​ទុក្ខ​ និង​ការ​កោត​សរសើរ​ពីសម្តេច​អគ្គ​មហា​ធម្ម​ពោធិសាល​ ជា ស៊ីម​ ប្រធាន​ព្រឹទ្ធ​សភា​ និងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ សម្តេច​អគ្គ​មហា​ពញាចក្រី​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ និងជាប្រធាន​កិត្តិ​យស​គណបក្ស​ប្រជាជន​កម្ពុជា​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និងជា​អនុ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ ចំពោះ​សមាជិក​ សមា​ជិកា​គណបក្សប្រជាជន​កម្ពុជា​សាខា​បក្ស​ភូមិ​ព្រែក​ក្តី​ អង្គ​ក្រឡាញ់​ និង​ភូមិ​អំពែ​ទុំ​ ដែល​បាន​គាំទ្រ​ដោយ​ឥត​ងាក​រេ​ចំពោះ​មាគ៌​ា​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​គណបក្សប្រជាជន​កម្ពុជា​ ក្នុង​កិច្ច​ការ​ពារ​ កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ មាន​ការ​រីក​ចម្រើន​លូត​លាស់​ដូច​សព្វថ្ងៃ​នេះ ។​

លោក​រដ្ឋ​មន្ត្រី​មានប្រសាសន៍​ទៀត​ថា​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៨​ ខែ​កក្កដា ឆ្នាំ​២០១៣​ ខាងមុខ​នេះ​ ប្រទេស​ជាតិ​យើង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​សម្រាប់​នីតិ​កាល​ទី​៥​ ដូច​នេះ​លោក​សូម​ផ្តាំ​ផ្ញើ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ភូមិ​ព្រែក​ក្តី​ អង្គ​ក្រឡាញ់​ និង​ភូមិ​អំពែ​ទុំ​ សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​រូប​សញ្ញា​ទេវតា​បាច​ផ្កា​ ដើម្បី​បានសម្តេច​តេជោ ហ៊ុន សែន​ ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ និងបន្ត​ដឹក​នាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​ដល់​ត្រើយ​សុខ​សន្តិ​ភាព​ និង​ភាព​សម្បូរ​រុង​រឿង​ដូច​អារ្យ​ប្រទេស​រីក​ចម្រើន​ជឿន​លឿន​នានា​នៅ​ក្នុងតំបន់​ និង​ក្នុង​ពិភព​លោក ។​

ក្នុង​ឱកាស​នោះ​ លោក​បណ្ឌិត​ សូរ ឃុន​ ក៏​បាន​ចែក​អំណោយ​ជូន​សមាជិក​ សមាជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​សាខា​បក្ស​ភូមិ​ព្រែក​ក្តី​ អង្គ​ក្រឡាញ់ និង​ភូមិ​អំពែ​ទុំ​ សរុប​ចំនួន​៦៨៧​នាក់​ ក្នុង​នោះ​បុរស​ទទួល​​បាន​ក្រមា​១​ រី​ឯ​ស្ត្រី​ទទួល​បាន​សារុង​១​ ។ ផ្តល់​​ថវិកា​ចំនួន​៥៦​ម៉ឺន​រៀល​ជូន​គណៈ​កម្មការ​រៀបចំ​ពិធី​ និង​ផ្តល់​ថវិកា​ចំនួន​៣០​ម៉ឺន​រៀលជូន​គ្រួសារ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​រន្ទះ​បាញ់​ និង​មាន​ជំងឺ​ផង​ដែរ ៕​