ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វះ​កាត់​ប៉ះ​មុខ​​មនុស្ស​​សង្គ្រោះ​បន្ទាន់​​លើក​ដំបូង​លើ​ពិភព​លោក​​នៅ​ប៉ូឡូញ​​

13 ឆ្នាំ មុន

ក្រុម​​គ្រូ​​ពេទ្យ​​នៃ​មជ្ឈ​មណ្ឌល​​វេ​ជ្ជ​សាស្ត្រ​​​ GLIWICE របស់​​ប៉ូឡូញ​​ប្រកាស​ពី​ថ្ងៃ​ទី​២២ ឧសភា​កន្លង​មក​នេះ​ថា បាន​​​ធ្វើ​ការ​​វះ​កាត់​ប៉ះ​មុខ​មនុស្ស​ជាលើក​ដំបូង​​លើ​ពិភព​លោក​​ក្នុង​​ពេល​​សង្គ្រោះ​បន្ទាន់​​ ដើម្បី​​​​ជួយ​ស្រោច​ស្រង់​​ជីវិត​​បុរស​ម្នាក់ ។លោក​ស្រី ANNA URYGA អ្នក​នាំ​ពាក្យ​​របស់​មជ្ឈ​មណ្ឌល​​ GLIWICE ថ្លែង​ថា នេះ​ជា​ការ​វះ​កាត់​​ផ្សាំ​ ឬ​ប៉ះ​មុខ​លើកដំបូង​​នៅ​ប៉ូឡូញ​​ ហើយ​​ក៏​ជា​លើក​ដំបូង​​លើ​ពិភព​លោក​​​ធ្វើ​ក្នុង​ពេល​​សង្គ្រោះ​បន្ទាន់​​សម្រាប់​​សង្គ្រោះ​​ជីវិត​​មនុស្ស​​ម្នាក់ ។

កាល​ពី​ថ្ងៃ​ទី​២៣ មេសា បុរស​អាយុ​៣៣​​ឆ្នាំ​ម្នាក់​​ដែល​​​​មុខ​របស់​គេ​​មួ​យ​ផ្នែក​​ធំ​ត្រូវ​​បក​ដោយ​ម៉ាស៊ីន​បំបែក​​ថ្ម​មួយ​​​ក្នុង​គ្រោះ​ថ្នាក់​​ចៃ​ដន្យ​ ។ ការ​ប៉ុន​ប៉ង​​ប៉ះមុខ​ដែល​ម៉ា៊ស៊ីន​​បក​ពុំ​ទទួល​បាន​ជោគ​ជ័យ​ទាំង​ស្រុង​ឡើយ ក៏ប៉ុន្តែ​​គ្រាន់​តែ​​ជួយ​គេ​ក្នុង​គ្រា​​ដំបូង​​​ឱ្យ​បុរស​នោះ​​អាច​មើល​ឃើញ​ ហើយ​​​ជួយ​ប៉ះ​​បាន​ផ្នែក​ខាង​ក្រោ​​ម​​នៃ​មុខ​របស់​គេ​ប៉ុណ្ណោះ ។ ទោះ​ជា​​យ៉ាង​ណា​​ ជីវិត​របស់​បុរស​​នោះ​នៅ​តែ​មាន​គ្រោះ​ថ្នាក់​ ដោយ​សារ​ទំហំ​មុខ​របួស​​វា​ធំ​ហើយ​ជ្រៅ ។

ក្នុង​ការ​វះ​កាត់​មួយ​​មាន​រយៈ​ពេល​​ដល់​២៧​ម៉ោង​ ដែល​ធ្វើ​កាលពី​ថ្ងៃ​ទី​១៥ ឧសភា ​ក្រុម​គ្រូ​ពេទ្យ​​ដឹក​នាំ​ដោយ​​លោក ADAM MACIEJEWSKI បាន​វះ​កាត់​​ប៉ះ​​មុខ​​ពេញ​របស់​បុរស​នោះ​ ហើយ​កា​រវះ​កាត់​​នោះ​​​ធ្វើ​​​ដោយ​​ជោគ​ជ័យ ។ ក្រោយ​ការ​វះ​កាត់​ប៉ះ​មុខ​​បាន​​៧​ថ្ងៃ​​ ​​លោក ADAM MACIEJEWSKI គូស​បញ្ជាក់​ថា ពេល​នេះ​បុរស​​នោះ​អាច​ដក​​ដង្ហើម​​បាន​ដោយ​ស្វយ័ត​ ។ គេ​មិន​ទាន់​អាច​និយាយ​បាន​ តែ​អាច​ទាក់​ទង​តាម​រយៈ​ចលនា​ក្បាល ឬ​ដៃ ។ បុរស​​អ្នក​​ជំងឺ​​​​អាច​​បរិ​ភោគ​​ចំណី​បាន​រួច​រយៈ​​ពេល​​៨​ខែ​ទៀត​គេ​នឹង​​​បាន​មុខ​ពេញវិញ​ហើយ ៕