ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​នាយ​ក្រួចបុកកូន​ក្មេង​ស្លាប់​នៅ​កំពត

13 ឆ្នាំ មុន

ខេត្តកំពត ៖ រថយន្ត​កូរ៉េ​ប្រភេទ​១​តោន​កន្លះ​ច្នៃ​ទ្រុង​​របស់​នាយ​ក្រួច​ដែល​ដឹក​ឧបករណ៍​ភ្លេង​មកពីលេង​នៅតំបន់​ពេជ្រ​និល កាល​​ពី​យប់មិញ បានបុក​​កូន​ក្មេងឈ្មោះ​យ៉ាប់ តាន់ អាយុ១៣ឆ្នាំ ជាខ្មែរអុិស្លាម ម្នាក់​កំពុង​ជិះ​កង់ស្រប​ទិសគ្នា​ បណ្តាល​ឱ្យរបួស​​ធ្ងន់  ហើយ​​ស្លាប់​ពេល​បញ្ជូន​​ដល់​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​កំពត ។

ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​នេះ កើត​ឡើងវេលា​​ម៉ោង​៧​​និង​៣០​នាទីព្រឹក​ថ្ងៃទី​២៤ ឧសភា ២០១៣ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៣ ចំណុច​ភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹងថា រថយន្ត​របស់​នាយ​ក្រួច​​ដឹក​ឧបករណ៍​ឆ្លង​តាម​​ទិស​​ពី​លិច​ទៅ​កើត មក​​ដល់ចំណុចកើត​ហេតុ​ក៏​បុក​ក្មេង​ជិះ​​កង់​ បណ្តាល​ឱ្យ​របួសធ្ងន់​ហើយស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​បង្អែកខេត្ត​កំពត ចំណែក​​​ឯ​ឡាន​​ក៏បាន​រេ​ចង្កូតធ្លាក់​ស្នាម​ភ្លោះ​​​ទើរ​ក្បែរ​គុម្ពឫស្សី បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​៨​នាក់​ជា​អ្នក​ចម្រៀង និង​តន្ត្រី​ករ​​រង​របួស​ស្រាល តែ​នាយ​ក្រួច​របួស​ធ្ងន់​បាក់​ឆ្អឹង​ជំនី៣​កំណាត់ ៕