ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្រី​វ័យ​ក្មេងឆក់​ខ្សែ.ក​មិន​សម្រេច​​ត្រូវ​សន្តិ​សុខ​​ក្របួច​ជាប់​

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ចោរ​ស្រី​វ័យ​ក្មេង​ម្នាក់​ត្រូវ​បាន​សន្តិ​សុខ​​ចាប់​ក្របួច​ជាប់​ ខណៈ​ចូល​បន្លំ​រក​ទិញ​ខ្សែ.ក​ ហើយធ្វើសក​ម្ម​ភាព​ឆក់​រត់​ កាល​ពីវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ឧសភា ២០១៣ ស្ថិត​ក្នុង​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះ​សីហនុ​ ។ ចោរ​ស្រី​ជើង​ល្អ​ឈ្មោះ​ស្រី​ មាន អាយុ​២២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​រមាស​ ស្រុក​ដូន​កែវ ខេត្ត​តា​កែវ​ ។

តាម​ស្ត្រី​​ម្ចាស់​តូប​ឈ្មោះ​ថេង ហៀង អាយុ៦១​ឆ្នាំ ជា​អាជីវ​ករ​លក់​មាស​នៅ​ផ្សារ​លើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ មាន​នារី​វ័យ​ក្មេង​ម្នាក់​បាន​មក​រក​ទិញ​ខ្សែ.ក​ដោយ​សុំ​មើល​ខ្សែ.ក​គ្រប់​ម៉ូដ​ ហើយ​ឆក់ រួចព្យាយា​ម​​​គេច​ខ្លួន​ តែ​ត្រូវ​ម្ចាស់​តូប​ស្រែក​ផ្អើល​ឆោឡោ​ដឹង​ដល់​សន្តិ​សុខ​ចាប់​ក្របួច​បាន​ភ្លាមៗ​។