ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​រាជ​ការ​បើក​តូ​យ៉ូតា​ពី​គិប​ជ្រុល​បុក​ដើម​អំពិល​របួស​ធ្ងន់​​ហើយ​បាត់​កាំ​ភ្លើង​ខ្លី​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​តូ​យ៉ូ​តា​ពី​គិប​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L-6561 ពណ៌​ទឹក​ប្រាក់​ ដែល​សមត្ថ​កិច្ច​អះ​អាង​ថា​ អ្នក​បើក​បរ​ស្រវឹង​ជ្រុល​បុក​ដើម​អំពិល​ពេញ​ទំហឹង ​នៅ​ចំណុច​​ក្រោយ​មន្ទីរ​ពេទ្យ​កេតុ​មាលា​ ហៅ​ពេទ្យ​យោ​ធា​១៧​ តាម​វិថី​ព្រះ​សីុ​សុវត្ថិ​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ ឧសភា​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​រង​របួស​ជើង​ ។

សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ខាង​លើ​រថ​យន្ត​ម៉ាក​តូ​យ៉ូ​តា​ពី​គិប​ ពណ៌​ទឹក​ប្រាក់​ បើក​តាម​វិថី​ព្រះ​ស៊ី​សុវត្ថិ​ ពី​​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ក្រោយ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូនពេញ​ ក៏​រេ​ចង្កូត​ជ្រុល​ ទៅ​បុក​ដើម​អំពិល​មួយ​ដើម​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​កៀប​ជាប់​ជើង​អ្នក​បើក​បរ​ ​ប្រជា​ពល​រដ្ឋ​ឃើញ​ហេតុ​ការណ៍​​ជួយ​សង្គ្រោះ​ យក​ទៅ​​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ។

ម្ចាស់​រថ​យន្ត​​ជា​មន្ត្រី​រាជ​ការ​ព្រោះ​មុន​ពេល​ឡើង​រថ​យន្ត​ពេទ្យ​​ ប្រាប់​សមត្ថ​កិច្ច​ថា​ បាន​បាត់​​កាំភ្លើង​​ខ្លី១​ដើម​ ។សមត្ថ​កិច្ច​​បញ្ជាក់​ថា​ រថ​យន្ត​តូ​យ៉ូ​តា​ពី​គិប​បែក​ពោង​​សុវត្ថិ​ភាព​ និង​ដាច់​កង់​ខាង​ស្តាំ​ហើយ​ខូច​ខាត​ផ្នែក​ខាង​មុខ​ធ្ងន់​ ត្រូវ​ស្ទូច​យក​ទៅ​ទុក​នៅ​ការិយា​ល័យ​នគរ​បាល​ចរាចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ៕