រាជធានីភ្នំពេញ ៖ មន្ត្រីនាយកដ្ឋានរបស់គ.ជ.បបានថ្លែងនៅថ្ងៃទី២៤ ឧសភា ២០១៣ នេះថា គ.ជ.បបានត្រៀមរៀបចំបោះសន្លឹកឆ្នោតជាង១២លានសន្លឹកសម្រាប់បម្រើការបោះឆ្នោតជាតិក្នុងខែកក្កដា ២០១៣នេះ ។ ការប្រកាសរបស់គ.ជ.បបានធ្វើឡើងនៅក្រោយពេលដែលលេខរៀងគណបក្សនយោបាយបានកំណត់ និងទទួលស្គាល់នៅលើលំដាប់លេខរៀងលើសន្លឹកឆ្នោតដែលនឹងត្រូវផលិតសម្រាប់ការបោះឆ្នោត ហើយនៅក្នុងការផលិតសន្លឹកឆ្នោតនេះ គ.ជ.បនឹងចំណាយប្រមាណ២លានដុល្លារ ។
មន្ត្រីគ.ជ.បបានបញ្ជាក់ថា ប្រភេទនៃសន្លឹកឆ្នោតមានប្រភេទខុសៗគ្នា២៤ប្រភេទទៅតាមចំនួនខេត្ត-ក្រុង ហើយសន្លឹកឆ្នោតមិនមានពណ៌ធម្មជាតិទេ គឺពណ៌ស-ខ្មៅ ៕
ចែករំលែកព័តមាននេះ