ភូមាបានប្រកាសគម្រោងបង្កើតរោងចក្រអគ្គិសនីថាមពលព្រះអាទិត្យលើកដំបូងនៅក្នុងប្រទេស ដោយមានទីធ្លាធំស្ថិតនៅលំដាប់ទី៣ លើពិភពលោក ។ រោងចក្រនោះមានតម្លៃប្រហែល៣០០លានដុល្លារ អាចផលិតចរន្ដបាន២១០មេហ្គាវ៉ាត់ ដោយក្រុមហ៊ុន ហ្គ្រីនអ៊ើត ផាវើ ពីប្រទេសថៃជាអ្នកគ្រប់គ្រងក្នុងការសាងសង់ និងបច្ចុប្បន្នកំពុងស្ថិតក្នុងគម្រោងស្រាវជ្រាវរកទីតាំង ។
ក្រុមហ៊ុននោះ ថែមទាំងចរចាសាងសង់រោងចក្រអគ្គិសនីមួយទៀតនៅភូមាអាចផលិតចរន្ដ២២០មេហ្គាវ៉ាត់ ។
ថាមពលអគ្គិសនីនៅភូមាប្រហែល៧០%ពីវារីអគ្គិសនី ,៣០%ពីថាមពលខ្យល់ និងផ្នែកដែលនៅសល់ផលិតពីធ្យូងថ្ម ។
តាមទីប្រជុំជនក្នុងទីក្រុងមានប្រើចរន្ដអគ្គិសនីប្រហែល២៦% ចំណែកនៅជនបទមាន៤% បរិមាណដែលនៅសល់បានលក់ទៅប្រទេសជិតខាងមានប្រទេសថៃជាដើម ប៉ុន្ដែតម្រូវការនៃការប្រើប្រាស់ចរន្ដអគ្គិសនីនៅមជ្ឈមណ្ឌលឧស្សាហកម្មមានការកើនឡើងជាបន្ដបន្ទាប់ បង្កឱ្យការផលិតនាពេលបច្ចុប្បន្នមិនគ្រប់គ្រាន់ ៕
ចែករំលែកព័តមាននេះ