ខេត្តកណ្តាល ៖ ពិធីបុណ្យអភិសេកព្រះបដិមាករ និងឆ្លងសមិទ្ធផលនៅវត្តគិរីរតនារាម បានរៀបចំឡើងនៅក្នុងបរិវេណវត្តគិរីរតនារាម ហៅវត្តកំពង់ភ្នំ នាព្រឹកថ្ងៃទី២៤ ឧសភា ២០១៣ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ក្រោមអធិបតីភាពលោកជំទាវឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២រដ្ឋសភា អនុប្រធានគណៈពង្រឹងដឹកនាំគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈមូលដ្ឋានស្រុកលើកដែក ។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមអមដំណើរដោយគណៈពង្រឹងខេត្ត-ស្រុក-ភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ៕
ចែករំលែកព័តមាននេះ