ខេត្តកណ្តាល ៖ នៅវត្តកែវមុនីវ័ន ហៅវត្តព្រែកប្ញស មានរៀបចំពិធីបុណ្យកតញ្ញូកតវេទី និងស្រោចទឹកជូនចាស់ៗអាយុចាប់ពី៦៥ឆ្នាំឡើងទៅចំនួន៤២០នាក់នៅព្រឹកថ្ងៃទី២៤ ឧសភា ២០១៣ នេះ ដែលស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
ក្នុងពិធីបុណ្យខាងលើ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកវង្សី វិស្សុត ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល, លោកសំ ព្រហ្ននា អនុប្រធានទី១គណៈពង្រឹងមូលដ្ឋានស្រុក, លោកឧកញ៉ាថុង អ៊ុយប៉ាង អនុប្រធានគណៈពង្រឹងមូលដ្ឋានឃុំសំបួរមាស, លោកឧកញ៉ាផែ ហុកឈួន អនុប្រធានគណៈពង្រឹងមូលដ្ឋានឃុំសំបួរមាស, លោកជា សារិទ្ធ, លោកសៀន សុខា ព្រមទាំងអស់លោក លោកស្រី ដែលជាគណៈពង្រឹងមូលដ្ឋានស្រុក-ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ៕









ចែករំលែកព័តមាននេះ