ខេត្តកំពង់ចាម ៖ ក្បួនធម្មយាត្រាលើកទី២ដែលមានព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណជាង២០០អង្គ-នាក់ដង្ហែចេញពីវត្តមួយនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ទៅឈប់នៅវត្តថ្មគោល ឃុំរអាង ស្រុកកំពង់សៀមកាលពីថ្ងៃម្សិលមិញ ហើយនៅវេលាព្រឹកថ្ងៃទី២៤ ឧសភា ២០១៣នេះ បានបន្តដង្ហែក្បួនចេញពីវត្តថ្មគោលឆ្ពោះទៅចុងស្ពានគីហ្សុ៊ណា ត្រើយខាងកើត ស្ថិតក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដើម្បីស្នើសុំកុំឱ្យមានការសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ៕



ចែករំលែកព័តមាននេះ