ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​សម្លាប់​ចៅ​អ​ធិកា​រ​វត្ត​សាវឌីតារាម​ សង្ស័យ​​ករណី​ប្លន់

13 ឆ្នាំ មុន

ខេត្ត​​ស្វាយ​រៀ​ង​៖ ចៅ​អធិកា​រ​​វត្ត​សា​វ​ឌី​តា​រាម​ ​ហៅ​វត្ត​ខ្នាញ​ស្ថិត​ក្នុង​ភូមិ​ខ្នាញ​ សង្កាត់​បាទី​ ក្រុង​បាវិត បាន​ត្រួវ​ជន​ដៃ​ដល់​វាយ​សម្លាប់​កាលពី​យប់​ថ្ងៃ​ទី​២៣ ឧសភា​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលវេលា​ទៀ​ប​ភ្លឺថ្ងៃ​ទី២៤ ឧសភា ​ ដោយ​មិនទាន់​ដឹង​ពី​មូល​ហេតុ ​តែគេ​សង្ស័យ​ជាករណី​ប្លន់ ។

សង្ឃដែល​សុគតព្រះនាម​ កែវ​ ពោជ ព្រះ​ជន្ម៧៨​ឆ្នាំ ត្រួវ​ជន​ដៃ​ដល់​វាយរយះ​គុ​ម្ព​ត្រចៀក​​​ឆ្វេងខាង​លើ និង​មាន​ស្នាម​រឹត.ក ​។ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា​នេះ​ សមត្ថ​កិច្ច​បាន​ចុះ​មក​ត្រួ​ត​ពិ​និត្យ​ក្នុង​កុ​ដិព្រះ​សង្ឃ​ឃើ​ញ​អ៊ី​វ៉ាន់​រើ​រ​ញ៉េ​រញ៉ៃ​គ្មាន​សណ្តាប់​ធ្នាប់ហើ​យ​បាត់​ទូ​រស័​ព្ទមួយ​គ្រឿ​ង​ ។​

យ៉ា​ងណា​ក៏​ដោយ​គេនៅ​មិនទាន់​ដឹង​ពី​ចំ​នួន​ទ្រ​ព្យ​សម្បត្តិដែល​បាត់​បង់​នោះ​ទេ​ ។