ភ្នំពេញ៖ ម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង បានក្រឡាប់ផ្ងារជើងច្រងាងដោយសារ បុកគ្នាជាមួយម៉ូតូសេ១០០ ពណ៌ព្រីងទុំ នៅចំណុចផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង២នឹង៣០នាទីទាបភ្លឺ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ បណ្តាលឲ្យក្រឡាប់ម៉ូតូកង់បីរងរបួសអ្នកបើកបរទាំងសងខាង។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងលើកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមច្បាប់៕


ចែករំលែកព័តមាននេះ