ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្ទាវ​មួយក្រុម​ព្រួត​កាប់​គ្នា កាប់​មនុស្ស​មិនបាន​កាប់​ម៉ូតូ​ខ្ទេច​អស់​២​គ្រឿង

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្មេងស្ទាវ​មួយក្រុម ជិះ​ម៉ូតូ​៦​គ្រឿង មាន​គ្នា​ជាង​១០​នាក់ បានមក​ធ្វើ​សកម្មភាព​ដេញ​វាយ​បក្សពួក​មួយក្រុម​ទៀត​ដែលមាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ពី​ចំណុច​មជ្ឈមណ្ឌល​កោះ​ពេជ្រ រហូតមកដល់​ចំណុច​ផ្លូវ​ម៉ៅ​សេទុង កែង​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដោយសារ​បក្សពួក​ម្ខាង​មានការ​ភ័យ​ស្លន់ស្លោរ​នឹង​តក់​ស្ល​ត់​ពេក ក៏​ផ្ទួ​ល​ម៉ូតូ​ចោល ហើយរ​ត់ទៅ​លាក់ខ្លួន ព្រោះ​ខ្លាច​ក្រុមក្មេងស្ទាវ​ដែលមាន​គ្នា​ជាង​១០​នាក់ បំពាក់​ដោយ​ដាវ​សាំ​ម៉ូ​រៃ​នោះ វាយ​សម្លាប់ ខណៈនោះ​ក្រុមក្មេងស្ទាវ​ដែលជា​បក្សពួក​បង្កហេតុ​ត​ខឹង​កាប់​មនុស្ស​មិនបាន​ក៏​កាប់​ម៉ូតូ​វាយកម្ទេច​ខ្ទេច​ម៉ត់​ដូច​កំប៉ុង​អេតចាយ ហើយ​ពួកគេ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ទៅវិញ​បាត់អស់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​នឹង​៣០​នាទី​យប់ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៤ ឧសភា ២០១៣​។ ​

សូមបញ្ជាក់ថា ម៉ូតូ​ដែល​ក្រុមក្មេងស្ទាវ​ខាងលើ​បានធ្វើការ​វាយកម្ទេច​នេះ មួយគ្រឿង​ម៉ាក សេ​១២៥ និង​មួយគ្រឿង​ទៀត​ម៉ាក​សេ​១១០​។ ក្រោយ​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​បឹង​សាឡាង ដើម្បី​សុំ​ការអន្តរាគមន៍​ចាប់ខ្លួន​ជនបង្ក​៕ ​