រាជធានីភ្នំពេញ៖ មុននេះបន្តិច នៅវេលាម៉ោង ៨នឹង៥០នាទីយប់ ថ្ងៃទី២៣ ឧសភា ២០១៣ មានជនប្រដាប់អាវុធមួយក្រុមជិះរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ បានបង្កការប្រទូស្តរាយគ្នាជាមួយសន្តិសុខយាមរថយន្តនៅភោជនីយដ្ឋាន ម៉ាស្ទ័រស៊ុបគីស៊ុប នៅតាមបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ហេតុការណ៍ប្រទូស្តរាយនេះនៅមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ ប៉ុន្តែក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចតុមុខបានចុះអន្តរាគមន៍ឃាត់ភាគីទាំងសងខាង ដើម្បីយកទៅធ្វើការសួរនាំ៕
ចែករំលែកព័តមាននេះ