តើខ្មោចពិតជាមានមែន ឬអត់? ចម្លើយពិតជាពិបាករកឱ្យឃើញពិតប្រាកដណាស់ បើទោះជាយើងស្ថិតនៅក្នុងសម័យបច្ចេកវិទ្យាទំនើបក៏ដោយ ។ ថ្មីៗនេះក្រុមហ៊ុន Google បានថតឃើញរូបភាពខ្មោចជាច្រើនកន្លែង ខណៈពេលដែលពួកគេថតផែនទីតាមដងផ្លូវ។ សម្រាប់ពួកបស្ចិមប្រទេសដែលមានខួរក្បាលពេញទៅដោយលក្ខណៈវិទ្យា សាស្ត្រវារឹតតែពិបាកឱ្យពួកគេជឿណាស់។ តែទោះជាយ៉ាងណាក្តីនៅលើគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះបានចុះផ្សាយឈ្មោះសណ្ឋាគារ១០នៅលើពិភពលោកដែលមាន ខ្មោចលងភ្ញៀវទេសចរ។
១-សណ្ឋាគារ Le Pavillon Hotel (សហរដ្ឋអាមេរិក)
សណ្ឋា គារនេះកសាងឡើងក្នុងឆ្នាំ១៩០៧ មានទីតាំងស្ថិតនៅក្នុងរដ្ឋលូហ្សីអាណា សហរដ្ឋអាមេរិក ត្រូវបានគេដឹងថា មានខ្មោចចំនួន៥នាក់ដែលតែងតែបង្ហាញខ្លួនឱ្យភ្ញៀវស្នាក់នៅ ឃើញ។ ក្នុងចំណោមខ្មោចទាំង៥នោះមានខ្មោចមួយដែលគេស្គាល់ឈ្មោះ Adda ស្លាប់ដោយរទះភ្លើងកិននៅជិតសណ្ឋាគារនេះតែម្តង។ Adda គឺជាខ្មោចមួយឧស្សាហ៍បង្ហាញរូបរាងជាងគេ គឺតែងបង្ហាញខ្លួននៅកន្លែងទទួលភ្ញៀវ ដោយពាក់អាវពណ៌ខ្មៅ សក់ពណ៌ប្រផេះ ហើយជួនកាលឃើញដើរដឹកដៃគ្នា ។ ចំណែកឯភ្ញៀវទេសចរខ្លះទៀតបាននិយាយថា ជួនកាលពួកគេបានធំក្លិនបារី និងទឹកអប់ ហើយពេលខ្លះទៀតបានឃើញបុរសវ័យក្មេងរត់ប្រឡែងគ្នា ហើយក៏រលាយបាត់រូបទៅវិញ ។
២-សណ្ឋាគារ Ballaygally Castle Hotel (អៀរឡង់)
សណ្ឋា គារ Ballygally Castle Hotel កសាងនៅឆ្នាំ១៦២៥ ក្នុងប្រទេសអៀរឡង់ខាងជើង ។ ពីដើមមកវាជាកម្មសិទ្ធិរបស់គ្រួសារ James Shwo បានចាប់បង្ខាំងនាងបង្អត់អាហារក្នុងបន្ទប់រហូតដល់ស្លាប់ ដោយសារតែភរិយារបស់លោកផិតក្បត់ និងមិនអាចបង្កើតកូនប្រុសដើម្បីស្នងមរតកបាន ។ ចាប់តាំងពីពេលនោះមកព្រលឹងរបស់នាងបានសណ្ឋិតក្នុងសណ្ឋាគារ នេះជារៀងរហូត។ ព្រលឹងរបស់នាងតែងតែដើរគោះទ្វារភ្ញៀវគ្រប់បន្ទប់នៅពេលម៉ោងសេស ។ ក្រៅពីខ្មោច Isobel នៅក្នុងសណ្ឋាគានេះមានខ្មោចជាច្រើនទៀតតែងតែមកបង្ហាញខ្លួន ធ្វើសកម្មភាពដូចជាបំពេកូន និងធ្វើជាសម្លេងកូនក្មេងសើចជាដើម ។
៣-សណ្ឋាគារ Grand Hyatt Hotel
សណ្ឋា គារ Grand Hyatt មានពាក្យចចាមអារ៉ាមថា បានសាងសង់លើដីដែលធ្លាប់បានប្រើប្រាស់ជាគុក និងជាកន្លែងកាត់ទោសជនជាតិជប៉ុនក្នុងសម័យសង្គ្រាមលោកលើកទី២ មានន័យថា មានសាកសពជាច្រើនកប់នៅទីនោះ។
នៅក្នុងសណ្ឋាគារ នេះគេមិនបានរៀបរាប់ឱ្យដឹងថា ខ្មោចលងដោយរបៀបណានោះទេ ដោយគ្រាន់ប្រាប់ថា តារាសម្តែងហុងហុង ជេគី ចាន់ ក៏ធ្លាប់ទទួលបានបទពិសោធន៍ភ័យតក់ស្លុតនៅទីនោះដែរ ក៏ប៉ុន្តែក្រោយមកត្រូវបានម្ចាស់សណ្ឋាគាររៀបចំដាក់កញ្ចប់ដើម្បី កម្ចាត់ខ្មោចបិសាច ។
៤-សណ្ឋាគារ Russel Hotel
សណ្ឋា គារនេះមានទីទាំងស្ថិតនៅខាងក្នុងទីក្រុងសីុដនី ប្រទេសអូស្ត្រាលី ។ សណ្ឋាគារនេះអតីត គឺជាមន្ទីរពេទ្យ ហើយបន្ទាប់មកក្លាយទៅជាជំរំនាវិក ។ អ្នកជំងឺ និងនាវិកបានស្លាប់នៅទីនោះដែលធ្វើឱ្យព្រលឹងរបស់អ្នកខ្លះមិន ទាន់ចាកចេញនៅឡើយទេ ។ ភ្ញៀវស្នាក់នៅបន្ទប់លេខ៨ធ្លាប់បានអះអាងថា គាត់ធ្លាប់បានឃើញស្រមោលខ្មៅទម្លាក់ខ្លួនពីលើពិដាន ហើយចាប់សង្កត់គាត់ពីលើ។ ចំណែកឯភ្ញៀវដទៃទៀតធ្លាប់បានអះអាងថា គាត់ធ្លាប់បានឃើញខ្មោចស្រីពេស្យាដើរទៅដើរមកបើក និងបិទទ្វារបន្ទប់ និងមានសម្លេងថ្ងូរគួរឱ្យព្រឺព្រួចទៀតផង ។
៥-សណ្ឋាគារ Farimont Banff Springs Hotel
សណ្ឋា គារនេះមានទីតាំងស្ថិតនៅតំបន់ខ្ពស់ Rockiesប្រទេសកាណាដា ។ អតីតវាគឺជាប្រាសាទដ៏ស្រស់ស្អាត តែត្រូវបានកែលំអធ្វើជាសណ្ឋាគារ។ អ្នកគ្រប់គ្រងនៅទីនោះបានបដិសេធថា ពុំមានខ្មោចលងនោះទេ ក៏ប៉ុន្តែប្រភពពីភ្ញៀវដែលធ្លាប់នៅទីនោះបាននិយាយថា អ្នកបម្រើក្នុងសណ្ឋាគារវ័យចំណាស់សក់.សតែងតែជួយដល់ភ្ញៀវ ហើយបានបាត់ខ្លួនទៅវិញនៅពេលដែលយើងឱ្យលុយលើកទឹកចិត្ត (លុយធីប)។
៦-សណ្ឋាគារ Akasaka Weekly Mansion(ជប៉ុន)
សណ្ឋា គារ Akasaka Weekly Mansion ជាសណ្ឋាគារមួយដែលល្បីរឿងខ្មោចលងភ្ញៀវទេសចរក្នុងទីក្រុង តូក្យូ។ ភ្ញៀវដែលស្នាក់នៅទីនោះបានឱ្យដឹងថា ពួកគេតែងតែមានអារម្មណ៍ថា មានដៃលូកចេញពីក្រោមពូកលូកស្ទាបពួកគេ ខណៈដែលពួកគេកំពុងគេង ។
៧- Queen Mary (សហរដ្ឋអាមេរិក)
Queen Mary គឺជាប្រភេទសណ្ឋាគារបណ្តែតទឹកនៅកំពង់ផែសមុទ្រក្រុងឡងប៊ិច។
ក្នុង សង្គ្រាមលោកលើកទី២សណ្ឋាគារត្រូវបានគេលាបពណ៌ប្រផេះ ហើយយកទៅប្រើប្រាស់ជាមូលដ្ឋានទ័ពជើងទឹក។ កងទ័ពជាច្រើនបានស្លាប់នៅទីនោះ។ ភ្ញៀវទេសចរដែលមកស្នាក់នៅបាននិយាយថា សម្លេងទូរស័ព្ទជានិច្ចកាលតែងតែរោទិ៍ដោយឯងៗ និងសម្លេងកូនក្មេងស្រែករកម្តាយយ៉ាងលន្លង់លន្លោចគួរឱ្យព្រឺ ព្រួចនៅពេលយប់ ។
៨-សណ្ឋាគារ Castello Della (អីុតាលី)
សណ្ឋា គារនេះអតីត គឺប្រាសាទបុរាណដ៏ចំណាស់មួយក្នុងទីក្រុងរ៉ូម ដែលជាទីក្រុងចំណាស់ក្នុងប្រទេសអីុតាលី តែក្រោយមកត្រូវបានបង្វែរទៅជាសណ្ឋាគារវិញ ។ នៅក្នុងសណ្ឋាគារនេះានខ្មោចតែងតែបង្ហាញវត្តមាន តែខ្មោចឈ្មោះ Empero Nero គឺជាខ្មោចដែលសកម្ម និងតែងតែបង្ហាញខ្លួននៅតាមសួនច្បារ ហើយលើសពីនេះទៀតភ្ញៀវខ្លះបាននិយាយថា ជារៀងរាល់យប់ពួកគេបានប្រទះឃើញសត្វសេះរត់ប្រសាចនៅក្នុងសួន ច្បារ ។
ទី៩-Talbot Hotel (អង់គ្លេស)
សណ្ឋា គារ Talbot អតីតគឺជាប្រាសាទបុរាណកសាងឡើងកាលពីឆ្នាំ១១០០។ រឿងព្រេងបាននិយាយថា កាលពីដើមមានស្ត្រីម្នាក់ឈ្មោះម៉ារី ដែលផិតក្បត់ប្តី ហើយត្រូវប្រហារជីវិតនៅទីនោះ។ ទោះបីម៉ារីបានស្លាប់អស់រយៈពេលជាង៤រយឆ្នាំទៅហើយក្តី តែព្រលឹងរបស់នាងមិនទាន់ទៅចាប់ជាតិនោះទេ។ ជារៀងរាល់យប់ភ្ញៀវដែលមកស្នាក់នៅទីនោះបាននិយាយថា ពួកគេធ្លាប់ឃើញមនុស្សដើរចុះដើរឡើងតាមបង្កាន់ដៃជណ្តើរ គ្រឿងសង្ហារិម តែងតែដួលដោយឯងៗ ហើយរូបថតរបស់នាងម៉ារីជារឿយៗត្រូវបានប្រទះឃើញលោតនៅលើជញ្ជាំង ។
១០-សណ្ឋាគារ Chelsea (សហរដ្ឋអាមេរិក)
សណ្ឋា គារនេះកសាងឡើងក្នុងចន្លោះឆ្នាំ១៨៨៣ និង១៨៨៥ ។ សណ្ឋាគារដ៏ប្រណីតនេះធ្លាប់ទទួលភ្ញៀវល្បីៗមកស្នាក់នៅដូចជា តារាសម្តែង អ្នកនិពន្ធ និងតន្ត្រីករផងដែរ ។ តាមរឿងព្រេងនិទានបានឱ្យដឹងថា តន្ត្រីករអង់គ្លេស Sid Vicious បានចាក់សម្លាប់មិត្តស្រីរបស់គាត់ក្នុងបន្ទប់សណ្ឋាគារ ។ ចំណែកឯកវីនិពន្ធឆ្នើមរបស់ប្រទេសវេលគឺលោក Dylan Thoma ក៏បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយក៏បានស្លាប់ក្រោយពីមកដល់មន្ទីរពេទ្យ ។ ដោយសារតែមានអ្នកស្លាប់នៅទីនោះទើបភ្ញៀវដែលមកស្នាក់បាន និយាយថា ពួកគេតែងតែប្រទះឃើញស្រមោលខ្មៅដើរអន្ទោលទៅមកនៅកន្លែងទទួល ភ្ញៀវ ហើយពេលខ្លះឮសូរសំរិបជើង និងខ្យល់ត្រជាក់បក់មកប៉ះពួកគេ បើទោះជាខាងក្រៅគ្មានខ្យល់ក៏ដោយ ៕










ចែករំលែកព័តមាននេះ