ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​Fordនឹងបិទរោងចក្រផលិត​ រថយន្តនៅអូស្ត្រាលីក្នុងឆ្នាំ​២០១៦​ដោយ​សារថ្លៃដើមខ្ពស់​

13 ឆ្នាំ មុន

ក្រុមហ៊ុន Ford Motor Co នឹងបញ្ឈប់ការ​ផលិតរថយន្ត​នៅប្រទេស​អូស្រ្តាលី​បន្ទាប់ពី​រូបិយ​ប័ណ្ណដុល្លារអូស្ត្រាលីឡើងថ្លៃ​បង្កឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សមត្ថភាព​ឧស្សាហកម្ម​ក្នុងស្រុក​ប្រកួត​ប្រជែង​ជាមួយការនាំចូល​ ។​ ការបិទរោង​ចក្រ​ផលិត​នេះ​ជាលើកដំបូង​ក្នុងរយៈ​ពេល​៩​ទស​វត្ស​បន្ទាប់ពី​ស្ថាបនិកក្រុមហ៊ុន​លោក​ហ៊ែនរី ហ្វដ​បាន​​ចាប់ផ្តើម​ផលិត​ម៉ូដែលTsលើកដំបូង​នៅ​ក្នុង​ប្រទេសនេះ​។​

ក្រុមហ៊ុនហ្វដអូស្រ្តាលីបានប្រឈមមុខនឹង​​តម្លៃដើមកើនឡើងមួយទ្វេជាពីរ​បើធៀបន​ឹង​ក្រុមហ៊ុននៅអឺរ៉ុប ​និង​កើនឡើង៤ដង​ធៀបនឹង ក្រុមហ៊ុននៅអាស៊ី​ នេះបើយោងតាម​ប្រធានក្រុម​ហ៊ុន​ក្នុងស្រុកលោក ​Bob​ Graziano ឱ្យ​ដឹង​ ។ លោក​បាន​ប្រកាសថា​ចាប់ពីខែតុលាឆ្នាំ​២០១៦​ទៅ​រោង​ចក្រពីរនៅទីក្រុង​មែលប៊ន និង​ទីក្រុង​ហ្គីឡង ​នឹង​បាត់បង់​ការងារ​១.២០០កន្លែង​ ។​

ក្រុមហ៊ុនផលិតរថយន្ត៣នៅអូស្រ្តាលី​​បាន​ប្រឹងប្រែងទាំងត្រដរក្នុងគ្រាដែល​ប្រាក់​ដុល្លារ​ក្នុង​ស្រុកឡើងថ្លៃ​២៩​%ធៀបនឹង​ប្រាក់​យ៉េន​ជប៉ុនអំឡុងពេល​១​ឆ្នាំកន្លងទៅនេះ​​ដោយ​បាន​លើកទឹកចិត្តឲ្យមានការលក់រថយន្ត​នាំចូល​កាន់​តែ​ថោកហើយកាត់បន្ថយ​ការនាំ​ចេញ ​។​ការបិទ​រោងចក្រមួយ​បង្កការគំរាមកំហែង​​ដល់​ភាពអាចរស់បាន​នៃ​ឧស្សាហកម្មទាំងមូល​និងជាឧបសគ្គធ្ងន់ធ្ងរ​ចំពោះ​នាយករដ្ឋ​​មន្ត្រី​ជូ​លៀ​ហ្គីលឡាដ ដែលគណបក្ស​ពលករ​របស់​លោក​​ស្រី​​​កំពុង​​មានសំឡេងឆ្នោតគាំទ្រតិចតួច​នៅមុន​ការ​បោះឆ្នោត​ថ្ងៃទី​​១៤ ​កញ្ញា ខាងមុខ ។​

អ្នកស្រី Katrina​ Ell អ្នកសេដ្ឋសាស្ត្រ​ប្រចាំ​ក្រុមហ៊ុន Moody’s Analytics ប្រចាំទីក្រុងស៊ីដ​នី​ថ្លែងថា ​វិស័យ​ផលិតកម្មរបស់​អូស្រ្តាលី​មិន​អាច​ទ្រាំទ្រនឹង​ស្ថានភាពលំបាក​​បានទេ​ ។​ ថ្លៃ​ដើម​ពល​កម្មខ្ពស់មានន័យថា ​យើងមិនអាច​ប្រកួត​​​ប្រជែង​រយៈ​ពេល​វែងជាមួយ​ប្រទេស​ដែល​មានថ្លៃដើម​ទាបបានទេ​ ​ជាពិសេស​ប្រទេស​នៅអាស៊ី​។​​អត្រា​ប្តូរប្រាក់ខ្ពស់​កំពុងតែ​ធ្វើឲ្យ​កង្វះ​ខាត​​ការប្រកួត​ប្រជែងរបស់អូស្ត្រាលី​កាន់តែ​ធ្ងន់ធ្ងរ​ ៕​