ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​វីដេអូ​​រួម​រ័កជាមួយ​សង្សារ​​ទៅ​បង្ហោះ​ហ្វេស​ប៊ុក​

13 ឆ្នាំ មុន

ជំទង់​វ័យ និង​យុវ​វ័យ​ជា​ច្រើន​នៅ​ប្រទេស​វៀត​ណាម​បាន​និង​កំពុង​ភ្លើត​ភ្លើន​ សីុវិល័យ​ដើរ​លេង​ជា​របៀប​គូ​ស្នេហ៍​ជា​ពិសេស​គូ​សេ្នហ៍​​នីមួយៗ​តែងតែ​ទៅ​ជួប​កៀក​កើយ​​សា​សង​គ្នា​នៅ​តាម​សួន​សាធារណៈ​​នា​ពេល​រាត្រី​ ហើយ​អ្នក​ខ្លះ​មិន​ត្រឹម​តែ​ប្រគល់​ខ្លួន​ប្រាណ​ឱ្យ​គ្នា​​ប៉ុណ្ណោះ​ទេ (និយម​រួម​រ័ក) ​ថែម​ទាំង​ហ៊ាន​យក​រូប​​រួម​រ័ក​​របស់​ខ្លួន​ទៅ​បង្ហោះ​នៅ​ក្នុង​ហ្វេស​ប៊ុក​បណ្តាល​ឱ្យ​ល្បី​ខ្ចរ​ខ្ចាយ​ទៀត​ផង​ ។

រូប​ខ្លះ​ជា​រូប​សិច រូប​ខ្លះ​ស្រើប​ស្រាល​ល្មមៗ​ និង​រូប​ខ្លះទៀត​​ជា​ខ្សែ​អាត់​វី​ដេ​អូ​តែ​ម្តង។​ ពួក​គេ​រួម​ភេទ​ជាមួយ​គ្នា​ដើម្បី​បង្ហាញ​ពី​ភាព​ទុក​ចិត្ត​ និង​បង្កើត​អនុ​ស្សាវ​រីយ៍​ជាមួយ​គ្នា​ ។ នៅ​ក្នុង​ទំព័រ​លេខ​នេះ​ ទស្សនា​វដ្តី​មហា​គ្រួសារ​សូម​បង្ហាញ​គូ​ស្នេហ៍​វ័យ​ក្មេង​​មួយ​គូ​បាន​ថត​វី​ដេអូ​សិច​ដែល​ពួក​គេ​បាន​រួម​រ័ក​ជាមួយ​គ្នា​ខណៈខាង​ស្រី​កំពុង​តែ​ប្រឡង​ធ្វើ​ជា​គ្រូ​បង្រៀន ហើយ​ក្រោយ​​​មក​មាន​លេច​ធ្លាយ​នៅ​ក្នុង​ទំព័រ​​ហ្វេស​ប៊ុក​​បង្ក​ឱ្យទទួល​រង​នូវ​ក្តី​​អាម៉ាស់​យ៉ា​ង​ខ្លាំង​ ។ មិន​បាន​ប៉ុន្មាន​​ពួក​គេ​បាន​បែក​គ្នា​ ហើយ​ប្រុស​ស្នេហ៍​​ម្នាក់​នោះ​បាន​យក​វី​ដេអូ​សិច​របស់​ពួក​គេ​ប្រកាស​លក់តាម Facebook ដោយ​យក​ Account ផ្ទាល់​ខ្លួនឈ្មោះ Huyen​ រួច​ហើយ Post ថែម​ទៀត​ផង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ខ្ច​រខ្ចាយ​យ៉ាង​ខ្លាំង​ ។ ពេល​ដែល​នារី​ជា​អតីត​សង្សារ​ចាស់​បាន​ឃើញ​វី​ដេអូ​រួម​រ័ក​មេត្រី​​នោះ​ នាង​ពិត​ជា​អាម៉ាស់​មុខ​​ខ្លាំង​ណាស់ ហើយ​​ក៏​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​ទៅ​លើ​បុរស​ឈ្មោះ Huyen ដែល​ជា​សង្សា​រ​ចាស់​របស់​គេ ហើយ​ក្រោយ​មក​ប៉ូលិស​បាន​ទៅ​ធ្វើ​ការ​ឃាត់​ខ្លួន​ Huyen តែម្តង​ ។

នេះ​ជា​ភាព​អាម៉ាស់​មួយ​ដែល​បណ្តាល​មក​ពី​ភាព​ភ្លើត​ភ្លើន​របស់​យុវ​វ័យ​ ដូច្នេះ​សូម​យុវ​វ័យ​កម្ពុជា​ចៀស​វាង​ឱ្យ​បាន​កុំ​លេង​សើច​បែប​នេះ​ ៕