ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់នារី​វ័យ​ជំទង់​រំលោភ​សេព​សន្ថវៈ​រហូត​ដល់​១០​ឆ្នាំ​

13 ឆ្នាំ មុន

វា​ជា​រឿង​កម្រ​មួយ​ដែល​ថា មនុស្ស​ស្រី​វ័យ​ក្មេង​៣​នាក់​ត្រូវ​ជន​អាក្រក់​ចាប់​បង្ខាំង​ទុក​​ក្នុង​ទី​ឃុំ​ឃាំង​តែ​មួយ​ (ផ្ទះ​វីឡា) សម្រាប់​រំលោភ​សេព​សន្ថវៈ​ទៅ​តាម​តម្រេក​តណ្ហា​របស់​ពួក​គេ​អស់​រយៈ​ពេល​​យ៉ាង​ហោច​ណាស់​​១០​ឆ្នាំ​​ទម្រាំ​នឹង​ពួក​នាង​រើ​បង្រះ​ (គេច​ខ្លួន​រួច) ចេញ​ពី​ក្រញាំ​បិសាច​នោះ បើ​​ទោះ​ជា​ដឹង​ថា​គ្មាន​សល់​អ្វី​ក្រៅ​ពី​សំបក​ជីវិត​ចុង​ក្រោយ​នោះ​យ៉ាង​ណា​ក៏​ដោយ​​ ក៏​វា​ប្រសើរ​ជា​ង​រស់​ដូច​នៅ​ក្នុងឋាន​នរក​ដែរ​ ។

អំពើ​ចាប់​បង្ខាំង​នារី​វ័យ​ក្មេង​នេះ​កើត​ឡើង​នៅ​ទី​ក្រុង Cleveland រដ្ឋ​អូហៃ​យ៉ូ​សហ​រដ្ឋ​អាមេរិក​ ។ នារី​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ឈ្មោះ​ Amanda Berry បាន​បាត់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៣​​នៅ​ពេល​នាង​មាន​អាយុ​១៦​ឆ្នាំ​ ហើយ​នៅ​ពេល​ថ្មីៗ​នេះ​នាង​​បាន​រត់​គេច​​ចេញ​ពី​ផ្ទះ​ជន​ចាប់​បង្ខាំង​ដែល​មាន​គ្នា​៣​នាក់​បង​ប្អូន​ ដោយ​មាន​ការ​ជួយ​​ជ្រោម​ជ្រែង​ពី​អ្នក​ជិត​ខាង​ស្រប​ពេល​ដែល​ជន​សង្ស័យ​មិន​នៅ​ផ្ទះ​ ។ បន្ទាប់​ពី​នាង​ Amanda Berry គេច​ផុត​ពី​បិសាច​តណ្ហា​ក៏​ប្រញាប់​ទៅ​ប្តឹង​​ប៉ូលិស​ឱ្យ​ជួយ​រំដោះ​មនុស្ស​ស្រី​ផ្សេង​​ទៀត​ដែល​កំពុង​ជាប់​ឃុំ។ ក្រោយ​មក​ប៉ូលិស​​បាន​ចូល​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​២​នាក់​ទៀត​ឈ្មោះ​ Gina DeJesus ដែល​បាន​បាត់​ខ្លួន​​កាល​ពី​ឆ្នាំ​២០០៤​នៅ​ពេល​នាង​មាន​​អាយុ​១​៤​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ Michelle Knight ​​បាន​បាត់​ខ្លួន​​កាល​ពី​ឆ្នាំ​​២០០២​នៅ​ពេល​នាង​មាន​​អាយុ​១៩​ឆ្នាំ​ ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​នារី​ពេញ​វ័យ​៣​នាក់​​នោះ​ នៅ​មាន​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​​ម្នាក់​ទៀត​ក៏​ត្រូវ​បាន​សង្គ្រោះ​ចេញ​ពី​ផ្ទះជន​ល្មោភ​តណ្ហា​​នោះ​ដែរ ហើយ​ប៉ូលិស​​គិត​ថា ​នាង​ជា​កូន​ស្រី​របស់​ Berry ដែល​ពួក​គេ​រំលោភ​រហូត​មាន​កូន​ស្រី​មួយ​នេះ​។ ក្រោយ​ការ​រត់​គេច​ខ្លួន​​ដោយ​ជោគ​ជ័យ​ ប៉ូលិស​ក្នុង​ទី​ក្រុង Cleveland រដ្ឋ​អូហៃ​យ៉ូ​ និង​ភ្នាក់​ងារ​ FBI បាន​ស្រាវ​ជ្រាវ​ចាប់​​ខ្លួន​ជន​សង្ស័យ​បាន​៣​នាក់​បង​ប្អូន​ដែល​មាន​ម្នាក់​ជា​អ្នក​បើក​បរ​រថ​យន្ត​ដឹក​សិស្ស​សាលា​។ មាន​ន័យ​ថា ពេល​ពួក​ជន​អាក្រក់​ទាំង​នោះដឹក​សិស្ស​សាលា​ ពួក​គេ​​បាន​កត់​សម្គាល់​សិស្ស​ស្រី​ណា​​ស្អាតៗ​រួច​ទៅ​ហើយ​ លុះ​មាន​ឱកាស​​ពួក​គេ​ក៏​ចាប់​បង្ខាំង​​ទុក​តែ​ម្តង​ ។

ទោះ​ជា​យ៉ាង​ណា​គេ​ឆ្ងល់​ថា ហេតុ​អ្វី​បា​ន​ជា​ពួក​ជន​អាក្រក់​ទាំង​៣​នាក់​បង​ប្អូន​នោះ​មាន​ឱកាស​បង្ខាំង​ស្រី​ពេញ​វ័យ​ទុក​រំលោភ​​យូរ​ម៉្លេះ​(រហូត​ដល់​១០​ឆ្នាំ​)? ហេតុ​អ្វី​ប៉ូលិស​ស្រាវ​ជ្រាវ​មិន​ឃើញ​ភ្លាមៗ​ ​​ពី​ព្រោះ​តែ​អាមេរិក​ជា​ប្រទេស​ស្តេច​ទំនើប?

ស្ត្រី​រង​គ្រោះ​​ឈ្មោះ Berry បាន​រៀប​រាប់​ប្រាប់​ប៉ូលិស​ថា រយៈ​ពេល​១០​ឆ្នាំ​នៃ​ការ​ឃុំ​ឃាំង​នោះ ​នាង​និង​នារី​រង​គ្រោះ​ដទៃ​ទៀត​ត្រូវ​ជន​អាក្រក់​ទាំង​៣​នាក់​បង្ខំ​រួម​ភេទ​រំលោភ​សេព​សន្ថវៈ​​រហូត​ម្នាក់ៗ​មាន​ផ្ទៃ​ពោះ​៥-៦​លើក​ ដោយ​ក្នុង​នោះ​​ថែម​ទាំង​មានការ​រំលូត​កូន​ច្រើន​ដង​ទៀត​ផង​៕