ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​អីុតាលី​រាប់​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ដោយ​សារ​ប្រទេស​ជួប​នឹង​វិបត្ដិ​សេដ្ឋកិច្ច​

13 ឆ្នាំ មុន

ពលរដ្ឋ​អីុតាលី​រាប់​លាន​នាក់​បាន​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ​រហូត​ដល់​មិន​មាន​ប្រាក់​ទិញ​អាហារ​បរិភោគ​បាន​ នៅ​គ្រា​ដែល​ប្រទេស​នេះ​ទទួល​រង​ការ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដោយ​សារ​វិបត្ដិ​សេដ្ឋកិច្ច​ និង​ភាព​អត់​ការ​ងារ​ធ្វើ​ចេះ​តែ​កើន​ឡើង​ ។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​បាន​រក​ឃើញ​ថា​ ពលរដ្ឋ​ទាំង​នោះ​កំពុង​ជួប​ភាព​ក្រីក្រ​កាន់​តែ​ខ្លាំង​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​ ។​

ការរក​ឃើញ​ពីវិទ្យា​ស្ថាន​ស្ថិតិ​ជាតិ​ ISTAT បាន​គូស​បញ្ជាក់​ពីវិសាល​ភាព​នៃ​បញ្ហា​ដែល​រដ្ឋា​ភិបាល​ចម្រុះ​ថ្មី​របស់​លោក​ Enrico Letta បាន​ប្រឈម​មុខ​ ។​ រដ្ឋា​ភិបាល​នេះ​បាន​សច្ចា​ថា​ នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ហើយ​ដោះ​ស្រាយ​អត្រា​អត់​ការងារ​ធ្វើ​របស់​យុវជន​ដែល​មាន​ស្ទើរ​តែ​៤០​ភាគរយ​ ។​

បាន​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ពលរដ្ឋ​អីុតាលី​សាមញ្ញ​ដែល​កំពុង​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ ។​ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ប្រទេស​អីុតាលី​មាន​ពលរដ្ឋ​វ័យ​ក្មេង​ដែល​គ្មាន​ទាំង​ការ​អប់​រំ​ និង​ការ​ងារ​ធ្វើ​ខ្ពស់​បំផុត​នៅ​អឺរ៉ុប ពោល​គឺ​មាន​ដល់​ទៅ​២៣,៩​ភាគរយ​ ។​ នៅ​តំបន់​ក្រីក្រ​ភាគ​ខាង​ត្បូង​ មនុស្ស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ដែល​មាន​អាយុ​១៥​-២៩​ឆ្នាំ​ធ្លាក់​ទៅ​ក្នុង​ក្រុមនេះ​ ។​ ISTAT និយាយ​ថា​ ចំនួន​ពលរដ្ឋ​រស់​នៅ​ក្នុង​គ្រួសារ​ដែល​ចាត់​ទុក​ថា​ ខ្វះ​ខាត​អាហារ​ធ្ងន់​ធ្ងរ​បាន​កើន​ឡើង​មួយ​ទ្វេ​ជា​ពីរ​ដល់​៨,៦​លាន​នាក់​ ឬ​ប្រហែល​​១៤​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​

យោង​តាម​របាយការណ៍​ដដែល​រាយការណ៍​ថា​ គ្រួសារ​ដែល​ជួប​នឹង​សូចនាករ​ភាព​ក្រីក្រ​៤​ក្នុង​ចំណោម​សូចនាករ​៩​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ខ្វះ​ខាត​ស្បៀង​អាហារ​ធ្ងន់​ធ្ងរ​បំផុត​ ។​ ភាគរយ​ពលរដ្ឋ​ក្នុង​គ្រួសារ​ដែល​មិន​អាច​លៃ​លក​ទិញ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអីុន​បរិភោគ​ដូច​ជា​សាច់​រៀង​រាល់​ថ្ងៃ​កើន​ឡើង​ដល់​១៦,៦%​កាល​ពី​ឆ្នាំ​២០១២​ធៀប​នឹង​១២,៤%​កាល​ពី​ឆ្នាំ​២០១១​ និង​៦,៧%​កាល​ពី​ឆ្នាំ​២០១០​​ ។​ ចំណែក​ជាង​៥០%​មិន​អាច​លៃ​លក​ចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ដ​មួយ​សប្ដាហ៍​បាន​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ហើយ​តួលេខ​បាន​កើន​ដល់​៦៩%​នៅ​ភាគ​ខាង​ត្បូង​​ ។​

ពលរដ្ឋ​ប្រហែល​១៤,៩លាន​នាក់​​ ឬ​១/៤​នៃ​ពលរដ្ឋ​អីុតាលី​៦១​លាន​នាក់​​កំពុង​តែ​រស់នៅ​ក្នុង​គ្រួសារ​ដែល​ជួប​នឹង​សូចនាករ​ភាព​ក្រីក្រ​៣​ក្នុង​ចំណោម​សូចនាករ​ភាព​ក្រីក្រ​ជា​ច្រើន​ទៀត​របស់​ISTAT ។​ កាល​ពី​ឆ្នាំមុន​ ពលរដ្ឋ​វ័យ​ក្មេង​ត្រឹម​តែ​៥៧,៦%​ប៉ុណ្ណោះ​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​មាន​ការងារធ្វើ​ ។​ អំណាច​នៃ​ការទិញ​របស់​ពលរដ្ឋ​អីុតាលី​(Purchasing Power)បាន​ធ្លាក់ចុះ​៤,៨%​កាល​ពី​ឆ្នាំ​មុន​ ។​ ការ​ធ្លាក់​ចុះ​នេះ​បង្ក​ឡើង​ដោយ​ការ​ដំឡើង​ពន្ធ​ខ្ពស់​ហួសហេតុ​សំដៅ​ពង្រឹង​ហិរញ្ញវត្ថុ​សាធារណៈ​បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​អស់​៤​ឆ្នាំ​ ៕​