ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគី​ស្ថាន ៖ ស្លាប់​12​នាក់​ក្នុង​ការ​វាយ​ប្រហារ​​គ្រាប់​បែក​​ប្រឆាំង​កង​កម្លាំង​សន្តិ​សុខ​​

13 ឆ្នាំ មុន

​ប្រភព​​ព័ត៌​​មាន​ប៉ូលិស​គូស​បញ្ជាក់​ថា មនុស្ស​យ៉ាង​តិច​១២​នាក់​​​បាន​ត្រូវ​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​​២៣ ឧសភា ក្នុង​ការ​វាយ​ប្រហារ​​ដោយ​គ្រាប់​​បែក​មួ​យ​ប្រឆាំង​​កង​កម្លាំង​​សន្តិ​សុខ​​ប៉ាគី​ស្ថាន​​នា​ជា​យ​ក្រុង​​​កេតា ទីប្រជុំ​ជន​នៃ​ខេត្ត​បាលូត​ជី​ស្ថាន។អ្នក​ទទួល​ខុសត្រូវ​​មូល​ដ្ឋាន​​ម្នាក់​និយាយ​ថា គ្រាប់​បែក​មាន​​គ្រឿង​​ផ្ទុះ​ប្រមាណជា​​១០០​គីឡូ​​ក្រាម​ដែល​លាក់​នៅ​ចិញ្ចើម​ថ្នល់​ ត្រូវ​​គេ​​បញ្ជា​ឱ្យ​​ផ្ទុះ​​ពេល​ក្បួន​រថ​យន្ត​​ប៉ូលិស​មួយ​មក​ដល់​ ។ មនុស្ស​​យ៉ាង​តិច​​១២​នាក់​បាន​ត្រូវ​ស្លាប់​​ ក្នុង​នោះ​មាន​ប៉ូលិស​​១១​នាក់​ ។

មនុស្ស​​ប្រមាណ​ជា​១០​នាក់​​ក៏​ត្រូវ​​របួស​ដែរ​​ ក្នុង​ការ​វាយ​ប្រហារ​​នោះ ។ខេត្ត​​បាលូត​ជីស្ថាន​សម្បូរ​ដោយ​​ប្រេង​កាត​ និង​ឧស្ម័ន​​ ស្ថិត​នៅ​ជាប់​ព្រំ​ដែន​​អីុ​រ៉ង់ និង​អាហ្វ​ហ្គា​នីស្ថាន​​ តែង​កើត​​មាន​ការ​វាយ​ប្រហារ​​​​សំដៅ​​​ជា​ពិសេស​​លើ​សហ​​គមន៍​​ស៊ី​អីុត​​ភាគ​តិច ព្រម​ទាំង​ការ​វាយ​ប្រហារ​នា​នា​របស់​​ពួក​តាលី​បង់​ និង​ក្រុម​​បះ​បោរ​មូល​ដ្ឋាន​មួយ ៕