ខេត្តកំពត ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងអំពិល សហការជាមួយសមត្ថកិច្ចនគរបាលក្រុងកំពតបានចុះបង្ក្រាបជនសេពគ្រឿងញៀននៅក្នុងផ្ទះជួលមួយកន្លែងនៅចំណុចមុខវត្តពិជ័យឧត្តុង្គ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២២ ឧសភា ២០១៣ ។ ក្នុងករណីចុះបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ស្រី២នាក់ដែលកំពុងសេពគ្រឿងញៀននៅក្នុងបន្ទប់ផ្ទះជួល ហើយនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីធ្វើការសាកសួររកមេខ្លោងចែកចាយគ្រឿងញៀននៅតំបន់នេះមកផ្តន្ទាទោសតាមច្បាប់។
ចែករំលែកព័តមាននេះ