ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ក្រុង​ស្ទឹង​ត្រែង​ផ្លាស់​ទៅ​កាន់​ជាមន្ត្រី​សាលា​ខេត្ត​

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​៖ព្រឹក​ថ្ងៃទី​ ២៣ ឧសភា ២០១៣ នៅ​សាលា​ក្រុង​ស្ទឹង​ត្រែង​បាន​​ប្រកាស​តែង​តាំង​អភិបាល​និង​អភិ​បាល​រង​ក្រុង​ ដើម្បី​សម្រួល​ភារកិច្ច​មន្ត្រី​រាជការរដ្ឋ​បាល ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​កុល​ សំអុល​ អភិបាល​ខេត្ត។

 នៅ​ក្នុង​ពិធី​​ប្រកាសតែង​តាំង​នេះ​មានការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ក្រុ​ម​ប្រឹ​ក្សាក្រុង​ ស្រុក​ មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​ មន្ត្រី​រាជការ​ជុំ​វិញ​ខេត្ត​ ព្រម​​ទាំង​អង្គការស្ថា​ប័ន​ក្រៅ​រដ្ឋា​ភិបាល​ អាជីវករ​នៅ​ក្នុង​​ខេត្ត​​យ៉ាង​ច្រើន​កុះករ។ក្នុង​នោះ​លោ ប៊ុន​ ណារី​ អតីតអភិបាលរង​ក្រុង​​​ ត្រូវ​ចូល​កាន់​ដំណែង​ជា​អភិ​បាលក្រុង​ ជំនួស​លោក​ផឹក​ សុបិន ​ខណៈ​លោក​ ផឹក សុបិន​ ទៅ​ជាមន្ត្រី​ការងារ​នៅសាលាខេត្ត​ ហើយ​លោ​ក​ស្រី​កង​ សាវ៉ន​ ត្រូវ​តែង​តាំង​ជា​អភិបាល​រង​ក្រុង​​សម្រាប់​អាណត្តិ​ទី​២​ នៅក្នុង​ដែន​សមត្ថកិច្ច​ និង​លោក​សាយ​ កុសល​ ត្រូវ​តែងតាំង​ជាអភិបាល​រង​ក្រុង ចំណែកលោក ស៊ី​ សួន​ អភិបាល​ស្រុក​សៀម​ប៉ាងត្រូវ​តែង​តាំង​ជាអភិបាល​ស្រុក​សៀម​ប៉ាង​សម្រាប់អាណត្តិទី​២ ៕