ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​បាយ​រួច​មិន​ពន្លត់​ភ្លើង​ចង្រ្កាន​ដើរ​ទៅ​ដេក​ផ្ទះ​គេ​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់​

13 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ផ្ទះស្រ្តី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​ធ្វើ​អំ​ពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ ទំ​ហំ​ ៣​ម៉ែត្រ​ x ៤​ម៉ែត្រ​ ត្រូវ​ភ្លើង​ឆេះ​អស់​សល់​តែ​ផេះ​ផង់​ ខណៈ​ពេល​ដាំ​បាយ​រួច​មិន​ពន្លត់​ភ្លើង​ចង្រ្កាន​ ហើយ​ដើរ​ទៅ​ដេក​ផ្ទះ​គេ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពីវេ​លា​ម៉ោង​ជិត​ ៦​ល្ងាច​ ថ្ងៃ​ទី​២១ ឧសភា​ ២០១៣​ នៅ​ភូមិ​ក្សេត្រ​បូរី​ ឃុំ​សន្រ្ទែ​ ស្រុក​ភ្នំ​ក្រវាញ​ ។

ស្រ្តី​រង​គ្រោះ​ជា​ម្ចាស់​ផ្ទះ​មាន​ឈ្មោះ​ សែន​ លឹម​ អា​យុ​ ៤៨​ឆ្នាំ​ ជា​ស្រ្តី​មេ​ម៉ាយ​មាន​កូន​ប្រុស​ស្រី​ ៤​នាក់​ បាន​រៀប​រាប់ឱ្យ​ដឹង​​ថា​ ដោយ​សារ​ផ្ទះ​របស់​គាត់​នៅ​ចុង​ភូមិ​ឆ្ងាយ​ពី​គេ​ ហើយ​គាត់​ជា​ស្រ្តី​មេម៉ាយ​កូន​នៅ​តូច​ៗទៀត​នោះ​ គាត់​មិន​ហ៊ាន​ដេក​នៅ​ផ្ទះ​ទេ​ គឹ​តែង​តែ​ទៅ​ដេក​នៅ​ផ្ទះ​បង​ប្អូន​ដែល​មាន​ផ្ទះ​នៅ​ក្បែរ​គ្នា​ ។ នៅ​ល្ងាច​នោះ​ ពេល​ហូប​បាយ​រួច គាត់​ និង​កូន​ នាំ​គ្នា​ទៅ​ដេក​នៅ​ផ្ទះ​បង​ប្អូន​ដូច​សព្វ​ដង​ ពេល​កំពុង​ជជែក​គ្នា​លេង​ស្រាប់​តែ​ក្មេង​ដេញ​គោ​ក្រ​បី​រត់​មក​ប្រាប់​ថា​ផ្ទះ​របស់​គាត់​ត្រូវ​ភ្លើង​ឆេះ​ ។

ភ្លាម​នោះ​ គាត់​បាន​រត់​ទៅ​យ៉ាង​លឿន​ ប៉ុន្តែ​ ពេល​ទៅ​ដល់​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​គ្រប​ដណ្តប់​ផ្ទះ​ទាំង​មូល​បាត់​ទៅ​ហើយ​ ៕