ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​​ចិន​ ៖ ចិន​និង​ប៉ាគី​ស្ថាន​ជា​ដៃ​គូ​ព្រម​ទាំង​ជា​បង​ប្អូន​​គ្នា​ជា​និច្ច​​

13 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក LI KEQIANG ពេល​ជួប​ជា​មួយ​ប្រធានាធិបតី​​បា៉គី​ស្ថាន​ លោក​អាស៊ីហ្វ ​អាលី ហ្សា​ដារី ថ្លែង​​កាល​ពី​​​ថ្ងៃ​ទី​២២ ឧសភា នៅ​ក្រុង​អីុ​ស្លា​ម៉ា​បាដ​ថា ប្រទេស​​ចិន​​ និង​ប៉ាគី​ស្ថាន​​ នឹង​ជា​ដៃ​គូ​​ ព្រម​ទាំង​ជា​បង​ប្អូន​​គ្នា​ជា​​​រៀង​ដរាប ។ ​លោក LI គូស​បញ្ជាក់ថា ទំនាក់​ទំនង​​ជិត​ខាង​ល្អ​​រវាង​ចិន​ និង​ប៉ាគី​ស្ថាន​ ពុំ​ត្រឹម​​តែ​ផ្តល់​ប្រយោជន៍​​សម្រាប់​​ប្រទេស​ទាំង​២​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​​ក៏​សម្រាប់​​អាស៊ី​ និង​​ពិភព​លោក​ផង​ដែរ ។

លោក​អះ​អាង​ថា ទស្សន​កិច្ច​​​នេះ​​របស់​លោក​គឺ​សំដៅ​​ធ្វើ​ការ​​ជាមួយ​ប៉ាគី​ស្ថាន​ ដើម្បី​បើក​ទំព័រ​ថ្មី​​មួយ​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​​ គូស​វាស​​មាគ៌​ា​ថ្មី​​សម្រាប់​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ទេ្វ​ភាគី​ ហើយ​ពង្រឹង​​ថែម​ទៀត​នូវ​មិត្ត​ភាព​ជាប្រពៃ​ណី​រវាង​ប្រទស​ទាំង​២ ។ ចិន​សន្យា​ពង្រឹង​ភាព​ជា​ដៃ​គូ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យុទ្ធសាស្ត្រ​ជាមួយ​ប៉ាគី​ស្ថាន ។

ចំណែក​លោក​ហ្សាដារី​​វិញ​មាន​ប្រសាសន៍​ថា ការ​ថែ​​រក្សា​​មិត្ត​ភាព​ជាមួយ​ចិន​គឺ​ជា​កុង​សង់​ស៊ុស​មួយ​របស់​គ្រប់​​គណ​បក្ស​នយោ​បាយ​​ប៉ាគី​ស្ថាន​ទាំង​អស់​ និង​ថា​ប៉ាគីស្ថាន​ចង់​​ធ្វើ​ការ​​ជាមួយ​ចិន​ដើម្បី​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​ដល់​ភាព​​ជា​ដៃ​គូ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​យុទ្ធ​សាស្ត្រ ។
នាយក​រដ្ឋ​មន្ត្រី​​ចិន​​បាន​មក​ដល់​​ទីក្រុង​​អីុ​ស្លា​ម៉ា​បាដ​ កាល​ពី​ថ្ងៃ​ទី​​២២ ឧសភា ដើម្បី​​បំពេញ​​ទស្ស​នកិច្ច​​ជា​ផ្លូវ​ការ​មួយ​នៅ​ប៉ាគី​ស្ថាន​ បន្ទាប់​ពី​ទស្សន​កិច្ច​​របស់​លោក​នៅ​ប្រទេស​ឥណ្ឌា​មក ៕