ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​ CORONA សម្លា.ប់​​​មនុស្ស​ទី​17នៅ​អារ៉ាប៊ីសា​អ៊ូ​ឌីត​​

10 ឆ្នាំ មុន

​យោង​តាម​​សេច​ក្តី​ប្រកាស​​ជា​​​ផ្លូវ​ការ​មួយ​ថា ប្រទេស​អារ៉ាប៊ីសា​អ៊ូឌីត​ កាល​ពី​ថ្ងៃ​ទី​​២២ ឧសភា ​រៀប​រាប់​ពី​ការ​ស្លា.ប់​នៃ​មនុស្ស​ទី​១៧​ក្នុង​ចំណោម​​មនុស្ស​ទាំង​៣១​នាក់​​ ដែល​ឆ្លង​​វីរុស CORONA ថ្មី​​ ជំរឿន​​ឃើញ​ក្នុង​ប្រទេស​ ។អ្នក​ស្លា.ប់​​ទី​១៧​ដោយ​សារ​វីុរស​នោះ​ជា​ជន​បរ​ទេស​​ម្នាក់​ស្លា.ប់​នៅ​តំបន់​​អាល់​ កា​ស៊ីម ក្រោយ​បញ្ជូន​មក​មន្ទីរ​ពេទ្យ​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ។

​យោង​តាម​​សេច​ក្តី​ប្រកាស​​ជា​​​ផ្លូវ​ការ​មួយ​ថា ប្រទេស​អារ៉ាប៊ីសា​អ៊ូឌីត​ កាល​ពី​ថ្ងៃ​ទី​​២២ ឧសភា ​រៀប​រាប់​ពី​ការ​ស្លាប់​នៃ​មនុស្ស​ទី​១៧​ក្នុង​ចំណោម​​មនុស្ស​ទាំង​៣១​នាក់​​ ដែល​ឆ្លង​​វីរុស CORONA ថ្មី​​ ជំរឿន​​ឃើញ​ក្នុង​ប្រទេស​ ។អ្នក​ស្លាប់​​ទី​១៧​ដោយ​សារ​វីុរស​នោះ​ជា​ជន​បរ​ទេស​​ម្នាក់​ស្លាប់​នៅ​តំបន់​​អាល់​ កា​ស៊ីម ក្រោយ​បញ្ជូន​មក​មន្ទីរ​ពេទ្យ​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ។

រូប​គេ​មាន​បញ្ហា​​ផ្លូវ​ដង្ហើម​​ធ្ងន់​ធ្ងរ​ដូច​អ្នក​​កើត​ជំងឺ​ SRAS មុន​ពេល​គេ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២១​ ឧសភា ។ យោង​តាម​ក្រសួង​សុខា​ភិបាល​​អារ៉ា​ប៊ី​សា​អ៊ូឌីត​​ថា ភាគ​ច្រើន​​​នៃ​មនុស្ស​​ស្លាប់​​ដោយ​សារ​​វីរុស​​​នោះ​ជា​មនុស្ស​​ចាស់ ឬ​មនុស្ស​ដែល​​មាន​ជំងឺ​រ៉ាំ​រ៉ៃ ។

ចាប់​តាំង​ពី​​ឆ្នាំ​មុន​មក មនុស្ស​​ជា​ច្រើន​សិប​នាក់​បាន​​ឆ្លង​​វីរុស CORONA ថ្មី​ ។ អ្នក​កើត​​ជំងឺ​នេះ​ ភាគ​​ច្រើន​​មាន​​ដើមកំណើត​​នៅ​​ហ្ស៊ក​ដានី អារ៉ា​ប៊ីសា​អ៊ូ​ឌីត​ កាតា និង​អង់​គ្លេស ។ របៀប​ឆ្លង​វីរុស​នោះ​​ ព្រម​ទាំង​មូល​ហេតុ​នៃ​ការ​ឆ្លង​​នៅ​​ពុំ​ទាន់​​ដឹង​នៅ​ឡើយ ៕