ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទទួល​ខុស​ត្រូវ​​ជាន់​ខ្ពស់​​ម្នាក់​នៃ​បក្ស​កុំមុយនីស្ត​ចិន​ជូប​បេសក​ជន​ពិសេស​លោក​​​គីម​ជុង​អ៊ុន​​

13 ឆ្នាំ មុន

​យោង​តាម​ទីភ្នាក់​ងារ​ព័ត៌​​មាន​​ចិន​ស៊ីន​ហួ​ថា លោក WANG JIARUI អ្នក​ទទួល​ខុស​​​ត្រូវ​ជាន់​ខ្ពស់​មា្នក់​នៃ​​បក្ស​​កុំ​មុយនីស្ត​​ចិន​​បាន​ជួប​ពិភាក្សា​​​​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា នៅ​ក្រុង​ប៉េ​កាំង​​ជាមួយ​​បេសក​ជន​ពិសេស​ លោក​គីម​ជុង​​អ៊ុន​ មេ​ដឹក​នាំ​​កំពូល​របស់​​កូរ៉េ​ខាង​​ជើង ។
លោក WANG JIARUI អនុ​ប្រធាន​គណៈ​​កម្មា​​ធិការ​​ជាតិ​នៃ​សន្និ​សីទ​ពិគ្រោះ​នយោ​បាយ​របស់​​ប្រជា​ជន​ចិន​ CCPPC និង​ជា​ប្រមុខ​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​​របស់​គណៈ​កម្មាធិការ​​កណ្តាល​​បក្ស​កុំ​មុយនីស្ត​​​ចិន ​បាន​ជូប​ពិភាក្សា​ជាមួយ​​លោក CHOE RYONG-HAE សមា​ជិក​​ប្រេស៊ី​​ឌី​យ៉ូម នៃ​ការិយាល័យ​នយោ​បាយ​បក្ស​ពលករ​កូរ៉េ​​ខាង​​ជើង ។លោក CHOE បាន​មកដល់​ក្រុង​ប៉េ​កាំង​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ៕