ខេត្តបាត់ដំបង៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី«សន្ទនាមតិពន្លឺមូលដ្ឋាន» ក្រោមប្រធានបទ«ការប្រើប្រាស់បណ្ដាញព័ត៌មានសង្គម និងលើកកម្ពស់ការសិក្សារបស់និស្សិតក្រីក្រនៅថ្នាក់ឧត្ដមសិក្សា»។
កម្មវិធីនេះធ្វើឡើងនៅសាកលវិទ្យាល័យបាត់ដំបង (UBB) នាព្រឹកថ្ងៃទី២៣ ឧសភា ២០១៣ ដែលរៀបចំផ្សាយបន្តផ្ទាល់ដោយវិទ្យុជាតិចំការចេក FM92.70 Mgz ក្នុងគោលបំណងបង្ហាញការគាំទ្រ«គោលនយោបាយរបស់រាជរដ្ឋាភិបាល» លើកទឹកចិត្តយុវជនក្នុងការចូលរួមអភិវឌ្ឍន៍សង្គម បង្កើនចំណេះដឹង បច្ចេកទេស បច្ចេកវិជ្ជាថ្មីតាមរយៈនៃការប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គម។ សាស្ត្រាចារ្យ និស្សិតប្រមាណ៥០០នាក់ដែលបានចួលរួម សួរជាសំណួយ៉ាងផុសផុលក្នុងកម្មវិធីនេះ៕
ចែករំលែកព័តមាននេះ