ស្នេហាប្រៀបដូចជាវដ្តសង្សារវិលចុះវិលឡើង បែកព្រាត់ និងជួបជុំវិញ ។ ជាក់ស្តែង ចាស្ទីន ប៊ីប៊ើ បន្ទាប់ពីបែកបាក់ស្នេហាជាមួយសេឡេណា ហ្គោមេសមួយរយៈ កាលពីដើមឆ្នាំ២០១៣ មក ពេលនេះពួកគេចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍សាជាថ្មីឡើងវិញហើយ ។ ជាមួយនឹងការចាប់ផ្តើមស្នេហាថ្មីនេះពួកគេទាំងពីរនាក់កំពុងតែល្អូកល្អិននឹងគ្នាខ្លាំងជាងមុន ពោលគឺបានបណ្តើរគ្នាជាសាធារណៈ ស្នាក់នៅជាមួយគ្នាក្នុងសណ្ឋាគារល្អប្រណីត ហើយលើសពីនេះទៅទៀត ពួកគេបានពិភាក្សាគ្នាពីបញ្ហារៀបអាពាហ៍ពិពាហ៍ផងដែរ។
ជាមួយនឹងគម្រោងរៀបការនេះ មានពាក្យចចាមអារ៉ាមមួយចំនួនលើកឡើងថា ចាស្ទីនបានត្រៀមចិញ្ចៀនភ្ជាប់ពាក្យដែលមានតម្លៃរហូតដល់ជាង១លានដុល្លារ ដើម្បីបំពាក់ឱ្យសំណព្វចិត្តសេឡេណា ហ្គោមេស នៅថ្ងៃភ្ជាប់ពាក្យ ។ ពាក្យចចាមអារា៉មនោះបានលើកឡើងទៀតថា ចាស្ទីនបានទៅកាន់ហាងច្នៃគ្រឿងអលង្ការ Neil Lane ដែលជាហាងល្បីឈ្មោះធ្លាប់បានច្នៃម៉ូដឱ្យតារាល្បីៗដូចជា ប៊្រីតនី ស្ពៀរ ជាដើម ។
ទាក់ទងទៅនឹងគម្រោងរៀបការនេះ សេឡេណានិយាយថា «ខ្ញុំនៅក្មេងពេក ខ្ញុំមិនទាន់ចង់បង្កើតក្រុមគ្រួសារនៅឡើយទេ ។ ខ្ញុំនៅក្មេង ខ្ញុំចង់សប្បាយឱ្យអស់ចិត្តសិនមុននឹងខ្ញុំរៀបការ»៕




ចែករំលែកព័តមាននេះ