១-ឆ្កែពាំឈើជិះកង់ក្នុងពេលដើរកម្សាន្ដ
ឆ្កែមួយក្បាលជិះនៅលើកង់ និងពាំអង្កត់ឈើកម្សាន្ដសប្បាយនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ។
២-កុមារលេងជាមួយតោ
ជាធម្មតាមនុស្សទូទៅតែងតែប្រទះឃើញកុមារលេងជាមួយឆ្កែ និងឆ្មាជាសត្វចិញ្ចឹមនៅតាមផ្ទះ ប៉ុន្ដែចំពោះកុមារប្រេ៊កតុន អាយុ៣ឆ្នាំ បែរជាយកកូនតោធ្វើជាមិត្ដសំណព្វចិត្ដ និងសង្ឃឹមថាពួកគេនឹងនៅស្និទ្ធស្នាលនឹងគ្នារហូតដល់ធំ ។ សកម្មភាពនេះកើតឡើងនៅឯឧទ្យានសត្វ «ស្ដារ៍ដាស ស៊័រកាស់» ក្នុងប្រទេសអូស្រ្ដាលី» ។
៣-ប៉ូលិសអាល្លឺម៉ង់ចាប់ស្វាដែលគេលួចនាំចូលប្រទេសគ្មានច្បាប់
សារព័តមានដេលីមេល របស់អង់គ្លេសផ្សាយថា ប៉ូលិសត្រួតពិនិត្យតាមច្រកចេញ-ចូលក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ បានរឹបអូសសត្វស្វារបស់លោក ចាស្ទីន ប៊ីប៊័រ តារាចម្រៀងដ៏ល្បីឈ្មោះជនជាតិកាណាដា និងអាចដំណើរការតាមផ្លូវច្បាប់ រួមទាំងពិន័យជាប្រាក់ប្រហែល១,៦ម៉ឺនដុល្លារ ពីបទលួចយកសត្វស្វាចូលប្រទេសដោយគ្មានលិខិតអនុញ្ញាត ។
៤-ងងុយដេក ទើបហាមាត់ស្ងាប
ស្វា «បាប៊ូន» ហាមាត់ស្ងាបនៅឧទ្យានសត្វហេលឡាប្រ៊ូន នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ។ ការថតរូបស្វាកំពុងស្ងាប ជារូបថតដ៏ចៃដន្យមួយដែលជាងថតបានប្រទះឃើញ និងថតរូបទុកសម្រាប់បង្ហាញទស្សនិកជន ។
៥-កណ្ដូបរាតត្បាតដំណាំនៅម៉ាដាហ្គាស្កា
ស្ថាប័នស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិឱ្យដឹងថា ប្រទេសម៉ាដាហ្គាស្កាទទួលការរាតត្បាតពីសត្វកណ្ដូបដែលលុកលុយចូលស៊ីធញ្ញជាតិ និងបង្កផលប៉ះពាល់ដ៏ធំដល់ដំណាំស្រូវដែលជាផលិតផលដ៏ចម្បងនៅក្នុងប្រទេស ។
៦-ដេកសំដិលថ្ងៃ
បង្កួយមួយក្បាលដេកសំដិលថ្ងៃនៅឧទ្យានសត្វ និងមជ្ឈមណ្ឌលអភិរក្សសត្វព្រៃនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្ដាលី ៕។
៧-បង្កួយកន្ទុយបន្លា
បុរសម្នាក់ចាប់បង្កួយកន្ទុយបន្លានៅវាលខ្សាច់ថាបាក ប្រទេសអារ៉ាប៊ីសាអូឌីត ។ ជាទូទៅបង្កួយនោះជាចំណីរបស់អ្នកស្រុកនៅមជ្ឈិមប្រទេសនៅរដូវស្លឹកឈើលាស់ គឺអាចទទួលទានបានទាំងឆ្អិន និងឆៅ ព្រោះអ្នកស្រុកមានជំនឿថា វាមានគុណប្រយោជន៍សម្រាប់ព្យាបាលជំងឺ ។
៨-កង្កែបតូចបំផុត
កង្កែបមែកឈើ «រ៉េនវ៉ាដ» តោងនៅលើម្រាមដៃរបស់បុគ្គលិកក្នុងសារមន្ទីរប្រវត្តិសាស្រ្ដនៅទីក្រុងខាលស្រូ ប្រទេសអាល្លឺម៉ង់ ៕
៩-ចំនួនឃ្មុំធ្លាក់ចុះបង្កក្ដីបារម្ភដល់សហគមន៍អឺរ៉ុបសហគមន៍អឺរ៉ុបមានក្ដីបារម្ភ និងត្រៀមដាក់បម្រាមប្រើថ្នាំសម្លាប់សត្វល្អិតនៅតំបន់កសិកម្មរយៈពេល២ឆ្នាំ ព្រោះវាជាផ្នែកមួយនៃមូលហេតុធ្វើឱ្យចំនួនឃ្មុំនៅអឺរ៉ុបធ្លាក់ចុះគួរឱ្យបារម្ភ ។
ទឹកឃ្មុំសុទ្ធជាប្រភេទអាហារសម្រាប់កម្ចាត់ ឬបន្សាបជាតិពុលទាំងនៅអាស៊ី និងអឺរ៉ុប ។
១០-កំប្រុករកចំណី
កំប្រុកមួយក្បាលចុះពីលើដើមឈើ ដើម្បីរកចំណីក្នុងទីក្រុងកូឡូញ ភាគខាងលិចប្រទេសអាល្លឺម៉ង់ ។ កំប្រុកជាសត្វព្រៃមួយប្រភេទដែលមានចំនួនច្រើនសន្ធឹកសន្ធាប់ក្នុងប្រទេសអាល្លឺម៉ង់ ៕









ចែករំលែកព័តមាននេះ