សិក្ខាសាលាស្តីពីការអនុវត្តបា្រក់ឈ្នួលអប្បរមាថ្មី ការគណនាបា្រក់ឈ្នួលដែលពាក់ព័ន្ឋសម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើង បានផ្តើមបា្ររព្ឋធ្វើហើយនៅព្រឹកថ្ងៃទី២៣ ឧសភា ២០១៣ ។
សិក្ខាសាលាដែលរៀបចំឡើងដោយសមាគមរោងចក្រកាត់ដេរនិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ប្រព្រឹត្តធ្វើនៅសណ្ឋាគារភ្នំពេញ ស្ថិតក្នុងខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សេង សក្កដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសមាគមរោងចក្រកាត់ដេរ ព្រមទាំងតំណាងសហជីពកម្មករជាច្រើនរូបទៀត ៕



ចែករំលែកព័តមាននេះ