រាជធានីភ្នំពេញ៖ សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ឧសភា បានរៀបចំពិធីបើកការដ្ឋានស្ថាបនាលូផ្លូវ១៩៥៨ ដល់ផ្លូវ១០០៣ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទសាលារាជធានីភ្នំពេញ ។
នេះជាលើកដំបូងដែលលោកប៉ា សុជាតិវង្ស យកបញ្ហាលូមកដោះស្រាយ ក្នុងឱកាសដែលលោកឡើងជាអភិបាលរាជធានីភ្នំពេញថ្មី ។ ផ្លូវដែលត្រូវរៀបចំស្ថាបនាប្រព័ន្ធលូចាប់ពីចំណុចផ្លូវ១៩៥៨ រហូតដល់ផ្លូវ១០០៣ មានប្រវែង៦២៥ម៉ែត្រ មុខកាត់១,៥ម៉ែត្រ ។



ចែករំលែកព័តមាននេះ