រាជធានីភ្នំពេញ៖ ម៉ូតូម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BK-5222 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ១៨២ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវកែងលេខ២១៥ ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-9372 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ហើយស្ថិតក្នុងស្ថានភាពស្រវឹងស្រាដូចគ្នា បណ្តាលឲ្យដួលរងរបួសស្រាលទាំងសងខាង។ ចំណែករ៉ឺម៉កម៉ូតូក្រឡាប់ផ្ងារជើងច្រងាង។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវលេខ១៨២កែង២១៥ ក្នុងខណ្ឌទួលគោក កាលពីវេលាម៉ោង ១១នឹង១០នាទីយប់ ថ្ងៃទី២២ ឧសភា ២០១៣៕



ចែករំលែកព័តមាននេះ