ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​វ៉េវ បុក​វីវ៉ា របួសធ្ងន់​ស្រាល​៤​នាក់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ មនុស្ស​៤​នាក់ ត្រូវ​រងរបួស​ធ្ងន់​ស្រាល ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង មួយគ្រឿង​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1J-7608 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុច​ផ្លូវកែង​សុធារស ក៏បាន​ជ្រុល​បុក​ជាមួយ​យុវជន​៣​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម 1E-3605 បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងពីរ​គ្រឿង​រងរបួស​ធ្ងន់​ស្រាល នឹង​ម៉ូតូ​រង​ការខូចខាត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​នឹង​០០​នាទី​យប់ ថ្ងៃទី​២២ ឧសភា ២០១៣ នៅតាម​បណ្តោយ​ផ្លូវ​រដ្ឋសភា កែង​ផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ ​ ​

ក្រោយ​កើតហេតុ ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​ដកយក​ទៅរ​ក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​៕ ​