ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱន​ភាព​ពាណិជ្ជ​កម្ម​ជប៉ុន​កើន​៧០%​ នៅ​ក្នុង​ខែ​មេសា​

13 ឆ្នាំ មុន

យោង​តាម​ទិន្នន័យ​ពីរដ្ឋាភិបាល​បាន​បង្ហាញ​ថា ឱន​ភាព​ពាណិជ្ជ​កម្ម​របស់​ជប៉ុន​បាន​កើន​ឡើង​ធ្ងន់​ធ្ងរ​ជាង​ការ​រំពឹងទុក​ចំនួន​៧០%​ ដល់​៨,៦​ពាន់​លាន​ដុល្លារ​កាល​ពីខែ​មេសា​ គ្រា​ដែល​ការ​​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​យ៉េន​បាន​ធ្វើ​ឱ្យ​ការ​នាំ​ចូល​ខាត​បង់​ប្រាក់​ជាច្រើន ។​
យោងតាម​ទិន្ន​ន័យ​របស់​ក្រសួង​ហិរញ្ញវ​ត្ថុ​បាន​បង្ហាញ​ថា​ ឱន​ភាព​ពាណិជ្ជ​កម្ម​ប្រចាំ​ខែ​បាន​ឈាន​ដល់​៨៧៩,៩​ពាន់​លាន​យ៉េន​ (៨,៦​ពាន់​លាន​ដុល្លារ)​ កើន​៦៩,៧%​ ខ្ពស់​ជាង​ឱន​ភាព​កាល​ពី​ឆ្នាំ​កន្លងទៅ​ដែល​មាន​ចំនួន​៥១៨,៤​ពាន់​លាន​យ៉េន ​។ ការ​នាំចេញ​កាលពី​ខែ​មេសា​បាន​កើន​ឡើង​៣,៨%​ ដល់ ៥,៧៨​លាន​លាន​យ៉េន​ ខណៈ​ដែល​ការ​នាំ​ចូល​កើន​៩,៤%​ ដល់​៦,៦៦​លាន​លាន​យ៉េន ។​

អត្រា​មធ្យម​របស់​ប្រាក់​យ៉េន​មាន​តម្លៃ​៩៦,០១​យ៉េន​ក្នុងមួយ​ដុល្លារ​កាលពី​ខែ​មេសា​ ធៀប​នឹង​៨២,៣១​យ៉េន​ក្នុង​មួយ​ដុល្លារ​កាល​ពី​ខែមេសា ឆ្នាំ​២០១២ ។​ នេះ​មាន​ន័យ​ថា​ តម្លៃ​រូបិយ​ប័ណ្ណ​យ៉េនធ្លាក់​ចុះ​រហូត​ដល់​ជិត​១៧% ។​ ជាទូ​ទៅ​ការ​ធ្លាក់​ថ្លៃ​នៃប្រាក់​យ៉េនបាន​ជួយ​ដល់​ក្រុម​ហ៊ុន​នាំចេញ​ ប៉ុន្តែ​ជំរុញ​ឱ្យ​រូបិយប័ណ្ណ​នាំ​ចូល​ឡើង​ខ្ពស់ ។​ជាមួយ​នឹង​ការធ្លាក់​ថ្លៃ​នៃប្រាក់​យ៉េន​ជាច្រើន​ឆ្នាំ​ធៀប​នឹង​ប្រាក់​ដុល្លារ​ បណ្តា​អ្នក​នយោ​បាយ​ជា​ច្រើន​បាន​ចាប់​ផ្តើម​បង្ហាញ​នូវ​ក្តី​បារម្ភ​​ចំពោះ​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​លើ​ការ​រស់​នៅ​របស់​ប្រជា​ជន ៕​