ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងដាច់​ច្រើនម៉ោង​ស្ទើរពេញ​រាជធានីភ្នំពេញ​ បណ្តាលមកពី​ដាច់ចរន្តនៅ​វៀតណាម

13 ឆ្នាំ មុន

ប្រភពពី​មន្រ្តីអគ្គិសនី​កម្ពុជាបានឲ្យដឹង​នៅមុននេះបន្តិចថា​ ការដាច់ចរន្តអគ្គិសនី​នៅតាមបណ្តាខេត្តមួយ​ចំនួន ពិសេសក្នុង​រាជធានីភ្នំពេញ​ បណ្តាលមកពីការ​ដាច់ចរន្តភ្លើង​​នៅក្នុង​ប្រទេសវៀតណាម ដោយមិនដឹងមូលហេតុ។

ប្រភពក៏បានបញ្ជាក់​ឲ្យកោះ​សន្តិភាពដឹងទៀតថា​ កា​រដាច់នេះ​ មិនត្រឹមតែដាច់ក្នុង​ប្រទេសកម្ពុជានោះទេ​ នៅឯវៀត​ណាម​នោះវិញ​ ក៏ដាច់ស្ទើរពាក់​កណ្តាលប្រទេសផងដែរ​ ។

គួរបញ្ជាក់ថា​ អគ្គិសនីកម្ពុជា​ ក្រៅពីមានវារីអគ្គិសនីនៅតាមតំបន់មួយចំនួនក៏ដោយ​ ក៏កម្ពុជាបានទិញភ្លើងពីប្រទេសជិតខាង​ដើម្បីផ្គត់ផ្គង់តម្រូវការប្រចំាថ្ងៃ​ ដូចជាពី​ប្រទេស​វៀតណាម និង ថៃ ជាដើម ៕