ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគទុន​សរុបរបស់​ម៉ាឡេស៊ី​នៅក្នុង​ត្រីមាសទី​១​ឆ្នាំ​២០១៣​កើន​៤៤%​

13 ឆ្នាំ មុន

វិនិយោគ​ទុន​សរុប​របស់​ម៉ាឡេស៊ី​នៅ​ក្នុង​ត្រី​មាស​ទី​១​​ឆ្នាំ​២០១៣​​​មាន​ចំនួន​ស្មើ​នឹង​​៤៩,៣​​​ពាន់​លាន​រីង​ហ្គីត​​(១៦,៣​ពាន់លានដុល្លារ)​​ពោល​គឺ​កើន​៤៤%​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​ ។នៅក្នុងអំឡុងត្រីមាសទី​១នេះ​មាន​គម្រោង​​១.២៤៤​ត្រូវ​បាន​អនុម័ត​​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​​នឹង​បង្កើត​ការងារ​​៤២​.០០០​កន្លែង​​។​ អាជ្ញាធរ​អភិ​វឌ្ឍ​វិនិយោគ​ទុន​ម៉ាឡេស៊ី​​(​MIDA)​និយាយ​ថា​ វិនិយោគ​ផ្ទាល់​ក្នុង​ស្រុក និង​​បរទេស​​បន្ត​ជា​សន្ទុះ​​ជំរុញ​សំខាន់​បំផុត​សម្រាប់​សេដ្ឋកិច្ច​ ។ MIDA​ជាភ្នាក់ងារ​សំខាន់​របស់​រដ្ឋា​ភិបាល​សម្រាប់​ការ​លើក​កម្ពស់​​វិស័យ​​ផលិត​កម្ម ​និង​សេវា​កម្ម​នៅ​ម៉ាឡេស៊ី​ ។​

លោក Noharuddin Nordin នាយក​ប្រតិ​បត្តិ MIDA ថ្លែងថា​ វិនិយោគទុន​សរុប​សម្រាប់​ត្រី​មាស​ទី​១​ឆ្នាំនេះ​​កើនបាន​៤៤%​ច្រើនជាង​​រយៈ​ពេលដូចគ្នាកាលពីឆ្នាំ​២០១២​ ដែល​នេះ​​ជា​តួ​លេខ​​​លើក​ទឹក​ចិត្ត​មួយ​ ។​​ លោក Nordin បន្ត​ទៀត​ថា ​នៅម៉ាឡេស៊ី​ ដូច​យើង​ដឹង​ស្រាប់​ហើយ​ស្ថិត​ក្រោម​​រដ្ឋធម្មនុញ្ញ បញ្ហាដីធ្លី​បាន​ធ្លាក់​ទៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​របស់រដ្ឋ​ ។ ​ដូច្នេះ​​នៅ​ពេល​ដែល​វិនិយោគិន​ចូល​មក​ គោល​ដៅ​របស់​យើង​​គឺត្រូវ​នាំ​វិនិយោគទុន​ចូល​ម៉ាឡេស៊ី​ជំនួស​ឲ្យ​ការ​ទៅ​កាន់​ប្រទេស​ដទៃ​ ។​ ​ពេល​ស្ថិត​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ យើង​​សម្លឹង​មើល​ឱកាស​វិនិយោគ ហើយ​យើង​នឹង​ណែនាំ​គេ​​ពី​ទីតាំង​ល្អ​បំផុត​សម្រាប់​ការ​វិនិយោគ​ ។ ​​

ដូច្នេះ​ប្រសិនបើ​រដ្ឋ​ចាប់​អារម្មណ៍​​ក្នុង​ការ​ទាក់​ទាញ​​វិនិយោគ​ទុន​ពិសេស គេ​ត្រូវ​តែ​ប្រាកដ​ថា​ លក្ខ​ខណ្ឌ​នៅ​ក្នុង​​ច្បាប់​របស់​រដ្ឋ​មាន​ការ​អនុ​គ្រោះ​​សម្រាប់​ការ​វិនិ​យោគ ។​វិស័យ​សេវាកម្ម​ម៉ាឡេស៊ី​រួម​ចំណែក​​ធំ​បំផុត​នៅ​ក្នុង​វិនិយោគ​ទុន​ដែលមានទឹកប្រាក់​ចំនួន​៧,៣​ពាន់​លាន​ដុល្លារ បន្ទាប់​មក​មាន​វិស័យ​​វត្ថុ​ធាតុ​ដើម​ ៕