ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​គេ​វាយ​បែក​ក្បាល​របួស​ធ្ងន់

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​បែក​ក្បាល​សន្លប់​នៅ​នឹង​កន្លែង​ដោយ​សារ​ត្រូវ​បុរស​ម្នាក់​ទៀត​វាយ​កាល​ពី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​២២ ឧសភា ២០១៣ ត្រង់​ចំណុចផែ​១៨ ក្រុម​១៩ ស្ថិត​ក្នុង​ភូមិ​៣ (ទំនប់​រលក​) សង្កាត់​១ ក្រុង​ព្រះ​សីហនុ​ ។​ ក្រោយ​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។

តាម​ប្រភព​ព័ត៌​មានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​សុខ អាយុ​ប្រហែល​ជាង​២០​ឆ្នាំ មាន​ប្រពន្ធ​ជាកម្មការិនី​នៅ​រាជ​ធានី​ភ្នំពេញ​ ។ មុន​ពេល​កើត​ហេតុ​​បុរស​រង​គ្រោះ​បាន​ផឹក​ស្រា​ស្រវឹង​ រួច​និយាយ​ឡូ​ឡា​​ឌឺ​ដង​ឱ្យ​ជន​ដៃ​ដល់​ទើប​ជន​ដៃ​ដល់​ទ្រាំ​មិន​បាន​ស្ទុះ​ទៅ​វាយ​តែ​ម្តង​ ៕