ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រងរបួស​ធ្ងន់​ដោយសារ​បើក​រថយន្ត​បុក​ប​ង្គោល​គីឡូ​ម៉ែត្រ​​ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់​ផ្ងារ​ជើង​(មានវីដេអូឃ្លីប)

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ ​បន្ទាប់​ពី​បើក​រថ​យន្ត​ជ្រុល​​ទៅ​បុក​បង្គោល​គីឡូ​ម៉ែត្រ​ និង​ស្លាក​ហា​ម​ចត​​ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់​ផ្ងារ​ជើង​ កាល​ពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២២ ឧសភា ២០១៣ នៅ​ខាង​កើត​ផ្សារ​ជម្ពូ​វ័ន​ ភូមិ​​ថ្នល់​បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែ​ន​ជ័យ​ ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេលកើត​ហេតុ​​គេ​ឃើញ​រថ​យន្ត​រ៉ង់​រ៉ូ​វែរ​ពណ៌​ខ្មៅ​មួយ​គ្រឿង​បើក​ពី​លិច​ទៅ​កើត​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ លុះ​ដល់​ចំណុច​កើត​ហេតុ​រថ​យន្ត​បាន​វ៉ា​ស្តាំ​​​វាក់​នឹង​រថ​យន្ត​​មួយ​គ្រឿង​ទៀត​ក៏​រេ​ចង្កូត​បុក​បង្គោល​គីឡូ​ម៉ែត្រ​ រួច​ជ្រុល​ទៅបុក​ស្លាក​ហាម​ចតធ្លាក់​ប្រឡាយ​ក្រឡាប់​ផ្ងា​រ​ជើង​តែ​ម្តង ។ អ្នក​បើក​បរ​រថ​យន្ត​រ៉ង់​រ៉ូ​វែរ​ត្រូវ​បាន​គេ​ដឹង​ថា មាន​អាយុ​ប្រហែល​៣០​ឆ្នាំ ​បាន​រង​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ៕