ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jessica Ennis ចាប់​ផ្ដើម​រដូវកាល​2013 នៅ​ទីក្រុង​ Edinburgh

13 ឆ្នាំ មុន

ម្ចាស់មេដាយមាស​​​អូឡាំពិក​​កីឡា​​​៧វិញ្ញាសា​​នាង​ Jessica Ennis នឹង​​បើក​រដូវកាល​​ថ្មី​ឆ្នាំ​​​២០១៣ ​របស់​ខ្លួន​​​នៅ​​​ Meadowbank Sports Centre ក្រុង​​Edinburgh​ ប្រទេសស្កុតឡែន ​​នា​ថ្ងៃទី​​​៨ ខែមិថុនា ខាងមុខនេះ​ ។ វាជាលើក​ទី​១​ហើយ​ដែល​​អត្តពលិក​វ័យ​​២៧ឆ្នាំ​​រូប​នេះចូល​រួម​​ក្នុ​ងព្រឹត្តិការណ៍​​ប្រកួត​ Athletic  Premier Division ​​របស់​ចក្រភព​អង់​គ្លេស​​​​ចាប់​តាំង​ពី​ឈ្នះមេដាយ​​​មាស​អូ​ឡាំពិក​​ទីក្រុង​ឡុង​ដ៍​​ឆ្នាំ​​២០១២  ។ 

Ennis នឹង​ចូល​​​ប្រកួត​លើ​វិញ្ញាសា​​រត់​ផ្លោះ​​​របារ ​ចោល​លំពែង​​ និង​លោត​ច​ម្ងាយ​​ ។ នាង​បានថ្លែង​ថា​​​៖​«​ខ្ញុំ​​​កំពុង​ទន្ទឹង​​រង់​ចាំ​ការ​វិល​ចូល​ទីលាន​ប្រកួត​នៅ​​​​ Meadowbank ។​​ ឆ្នាំ​​ទៅមិញ​​​ខ្ញុំ​ដណ្ដើម​​បាន​លទ្ធ​ផល​​​យ៉ាង​ល្អ​​ ​ប៉ុន្តែ​​កីឡា​យើង​មិន​អាច​​​រក្សា​​​អ្វី​មួយ​​ឱ្យនៅដដែល​​​បាន​យូរ​​​នោះទេ ។​ ទោះ​ជា​យ៉ាង​ណា​​​គោល​ដៅ​សំខាន់​​របស់​ខ្ញុំ​គឺ​​ព្រឹត្តិការណ៍​ World Championships ​នៅ​ទីក្រុង​​មូស្គូ ខែសីហា ខាង​មុខ​ ។ ដូច្នេះ​​បច្ចុប្បន្ន​​​ខ្ញុំ​បានកំពុង​តែ​ប្រឹង​ប្រែង​​ហ្វឹកហាត់​យ៉ាង​សកម្ម​​បំផុត» ៕ ​