នៅថ្ងៃទី២១ ឧសភា ២០១៣ ក្រុមហ៊ុនMicrosoft បានដាក់ដំណើរការវីដេអូហ្គេមXbox One ជំនាន់ថ្មីដែលអ្នកប្រើប្រាស់បានទន្ទឹងរង់ចាំដោយអន្ទះសា អស់ពេលយ៉ាងយូរ ។ នេះជាឧបករណ៍កម្សាន្ដសម្រាប់គ្រួសារដែលមានលក្ខណៈទំនើបជាងឧបករណ៍ហ្គេមធម្មតាហើយកាន់តែទំនើបជាងXbox 360កាលពីមុន។
ប្រធានពាណិជ្ជកម្មផ្នែកកម្សាន្ដរបស់Microsoft លោក Don Mattrick ថ្លែងថា «ថ្ងៃនេះយើងដាក់លោកអ្នកនៅចំកណ្ដាលជំនាន់ថ្មីនៅក្នុងបន្ទប់ទទួលភ្ញៀវ» ។ បើតាមលោក Mattrick បានឱ្យដឹងថា Hardware ដែលទំនើបជាងមុនគឺត្រូវបានដំណើរការដោយ Software ដែលអ្នកប្រើប្រាស់អាចប្ដូរពីហ្គេមទៅទូរទស្សន៍បានយ៉ាងរហ័ស ហើយអាចឆែកអីុនធើរណេតបាន ។
អ្វីដែលកាន់តែពិសេសនោះឧបករណ៍ Kinect ជាឧបករណ៍ដែលអ្នកប្រើប្រាស់អាចបញ្ជាដោយកាយវិការ និងនិយាយមិនចាំបាច់ប៉ះផ្ទាល់ទេ ។
Xbox One នឹងត្រូវដាក់លក់យ៉ាងយូរនៅដំណាច់ឆ្នាំនេះ ប៉ុន្ដែគេនៅមិនទាន់ដឹងពីតម្លៃពិតប្រាកដនៅឡើយទេ ។ Microsoft និយាយថា កាលពី Xbox 360 លក់ដាច់អស់៧៧លានគ្រឿង ៕
ចែករំលែកព័តមាននេះ