ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ក្រិច​ធ្វើ​ឱ្យ​អ្នក​ធ្វើ​អត្ដឃាត​កើន​ខ្ពស់​ដល់​26ភាគរយ

13 ឆ្នាំ មុន

AFP​ផ្សាយ​ថា​ជន​ជាតិ​ក្រិច​បាន​ធ្វើ​អត្ដឃាត​កើន​ឡើង​២៦​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១១​​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១០​ ។​ មូល​ហេតុ​ចម្បង​មក​ពី​បញ្ហា​សេដ្ឋកិច្ច​ ។​ តាម​របាយការណ៍​ពិ​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​របស់​ក្រិច​បញ្ជាក់​ថា​ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១១​ ប្រជា​ជន​បាន​ធ្វើ​អត្ដឃាត​ក្នុង​ប្រទេស​ក្រិច​ចំនួន​៤៧៧​នាក់​ កើន​ឡើង​ប្រហែល​២៦​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០​ និង​ប្រហែល​៨២​ភាគរយ​នៃ​អ្នក​សម្រេចចិត្ដ​ធ្វើ​អត្ដឃាត​ជា​បុរស​ ចំណែក​តួលេខ​ស្ដ្រី​ដែល​ធ្វើ​អត្ដឃាត​បាន​កើន​ឡើង​ចំនួន​២​ដង​ មាន​ចំនួន​៨៤​នាក់​នៅ​ក្នុង​ឆ្នាំ​២០១១​ ។​

គណបក្ស​សាយរីសា​ ជា​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រុម​ NGO បាន​ឱ្យ​ដឹង​ថា​ មូល​ហេតុ​ចម្បង​នៃ​អត្រា​ធ្វើ​អត្ដឃាត​នៅ​ក្នុង​ប្រទេស​ដែល​កើន​ខ្ពស់​មក​ពី​ភាព​ក្រីក្រ​ ក្រោម​ស្ថានភាព​សេដ្ឋកិច្ច​ស្ថិត​ក្នុង​សភាព​ទ្រឹង​របស់ក្រិច​ ដោយ​អត្រា​អ្នក​គ្មាន​ការងារ​មាន​ចំនួន​ខ្ពស់​ជាង​២៥​ភាគរយ​ និង​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​កន្លង​មក​រដ្ឋាភិ​បាល​បាន​កាត់​បន្ថយ​ការ​ចំណាយ​ដ៏​តឹង​រ៉ឹង​​តាម​គោល​ការណ៍​កំណត់​របស់​ក្រុម​ម្ចាស់​បំណុល​ ជា​ថ្នូរ​នឹង​ការ​ឧបត្ថម្ភ​ពី​អន្ដរជាតិ​ ៕​